Posted on Leave a comment

តើពាក្យ «រ៉ៃ» មានន័យដូចម្ដេច ?


រ៉ៃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. រៃ អ. ថ. រ៉ៃ “រឹមសក់, ជាយ; . . .” ) ព្រុយសក់ស្ត្រី ដែលកាត់ទុកឲ្យសល់ត្រង់សៀតផ្កាទាំងពីរខាងដុះវែងចុះមក សម្រាប់ចាប់សៀតត្រចៀក, រាប់ថាជាលម្អតាមសម័យនិយម ។
ឧទាហរណ៍៖ កាត់សក់ទុករ៉ៃ, ដកជុកទុករ៉ៃ ( ប្រើតែក្នុងរាជ្យពីដើម ) ។

                      ( ស. រៃ់ អ. ថ. រ៉ៃ “ចម្ការ; ចំនួនទីដី ៤ ងារ . . .”) ចំនួនផ្ទៃដី ៤ ងារ គឺ ២០ ព្យាម ៤ ជ្រុងត្រូវជា ៤០០ ព្យាមក្រឡា ( ៤០០ ព្យាមការ៉េ ) ឬ ៤០ម៉ែត្រ៤ជ្រុងត្រូវជា ១.៦០០ម៉ែត្រការ៉េ
ឧទាហរណ៍៖ ដីមួយរ៉ៃ ( ប្រើតែក្នុងខែត្របាត់ដំបង, សៀមរាប ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply