Posted on Leave a comment

តើពាក្យ «លក់» មានន័យដូចម្ដេច ?


លក់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចំណាយទំនិញ ឲ្យរបស់ទៅអ្នកទិញដោយយកថ្លៃ ។
ឧទាហរណ៍៖ លក់ទំនិញ ។

                       ពិន័យតាមច្បាប់បញ្ញត្ត ។
ឧទាហរណ៍៖ ត្រូវគយលក់ ៣០ រៀល ។

                      លក់ខ្លួន ចំណាយខ្លួន ឲ្យជាអ្នកនៅបម្រើគេ ។ លក់ជឿ លក់ពុំទាន់យកថ្លៃដល់ដៃភ្លាមនៅឡើយដោយជឿថាអ្នកទិញនឹងចេញតម្លៃឲ្យពុំខាន ។ លក់ដូរ លក់ខ្លះដូរខ្លះ គឺលក់របស់រប៉ិចរប៉ីរាយរង ។ លក់ដុំ លក់ទាំងដុំៗទីទៃពីលក់រាយ ។ លក់រាយ លក់រាយៗ តាមតែគេទិញអ្វីៗប៉ុន្មានៗក៏ដោយ ទីទៃពីលក់ដុំ ។ លក់ព្នៃ ពិន័យលក់ទ្វេគុណ (ក្លាយមកពីពាក្យថា លក់ពិន័យ ឬ ពិន័យលក់; ម. ព. ព្នៃ និង ពិន័យ ទៀតផង) ។ ពាក្យ លក់ នេះបើរបស់ដែលទាក់ទងខាងព្រះពុទ្ធសាសនា ត្រូវថា ជាវ, អ្នកលក់ និងអ្នកទិញត្រូវថា ជាវ ដូចគ្នា។
ឧទាហរណ៍៖ ជាវគម្ពីរ ជាវបាត្រ ជាវត្រៃចីវរ ជាវសៀវភៅធម៌ ។ ល ។

                       បើបុព្វជិត និងអ្នកលក់ត្រូវថា ពិចារណា ដូចជាថា។
ឧទាហរណ៍៖ លោកគ្រូឲ្យគេពិចារណាតែបាត្រមួយទេ ឬឲ្យគេពិចារណាគ្រឿងបរិក្ខារអ្វីទៀតដែរ ? . . . ។ ល ។

                      ដេកស៊ប់ស្ងាត់អារម្មណ៍មិនដឹងខ្លួន ។
ឧទាហរណ៍៖ លក់មួយល្បក់ ។

                      លក់លង់ លក់ជ្រុលដំណេក ។ លក់លន់ ឬលន់លក់ លក់ហួសប្រមាណ លក់ជ្រៅមិនងាយភ្ញាក់( ព. កា. )។
លក់លន់លង់ជ្រៅ ទោះខ្លួនដេកនៅ ក្នុងគ្រឹហាឋាន មានចោរកំណាច អាចគាស់ទ្វារបាន លួចទ្រព្យហើយច្រាន ទ្វារបិទដូចដើម ។
លក់ស្វា លក់ពភ្លឹមពភ្លែត គឺស្ទើរលក់ស្ទើរភ្ញាក់ ( បាលីហៅ កបិមិទ្ធ “លក់ស្វា” ការយល់សប្នឃើញអ្វីៗ ទោះពិតក្ដីមិនពិតក្ដី ឃើញត្រង់ស្របក់នេះឯង ពុំមែនពេញជាលក់ពុំមែនពេញជាភ្ញាក់ គឺត្រង់ចន្លោះលក់និងភ្ញាក់; ព. វិ. ពុ. ) ។ ព. ប្រ. ដេកលក់ ឬលក់ជានិច្ច ត្រាំគំនិតនៅក្នុងដំណើរមិនយល់ការខុសត្រូវ ឬប្រហែស ធ្វេសជានិច្ច ។ “

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply