Posted on Leave a comment

តើពាក្យ «លក្ខណ» មានន័យដូចម្ដេច ?


លក្ខណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. លក្ខណ; សំ. លក្សណ) គ្រឿងសម្គាល់ គ្រឿងចំណាំ; គ្រឿងសង្កេតនាខ្លួនប្រាណ ចង្អុលឲ្យឃើញច្បាស់ថាមានភ័ព្វឬឥតភ័ព្វ; គុណសម្បត្តិ។
ឧទាហរណ៍៖ លក្ខណ:មានបុណ្យ —ឥតបុណ្យ; ហោរទាយលក្ខណ: ។

                      លក្ខណញ្ញូ លក្ខណវិទូ ឬលក្ខណវិទ អ្នកស្គាល់លក្ខណ:; ហោរ ។ លក្ខណប្បញ្ញត្តិ បញ្ញត្តិតាមលក្ខណ:ច្បាប់ ។ លក្ខណមន្ត ឬ —វិជ្ជា មន្ តឬចំណេះសម្រាប់ទាយលក្ខណ:ខ្លួនប្រាណ ។ លក្ខណហេតុ ឬ លក្ខណការណ៍ ហេតុឬការណ៍ដែលប្រកបដោយលក្ខណ: ដែលត្រូវលក្ខណ: ។ លក្ខណវិបត្តិ វិបត្តិលក្ខណ: ការខូចលក្ខណ: ទាស់លក្ខណ: ។ លក្ខណសម្បត្តិ ការគ្រប់ព្រមដោយលក្ខណ: ។ លក្ខណាការ អាការនៃលក្ខណៈ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply