Posted on Leave a comment

តើពាក្យ «លក្ខន្តិក» មានន័យដូចម្ដេច ?


លក្ខន្តិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ.; < បា. លក្ខ “សេចក្ដីកំណត់” + អន្តិក “ដែលមានក្នុងទីបំផុត ដែលដាច់ស្រេច” ) កំណត់ដែលដាច់ស្រេច; ខ្មែរប្រើពាក្យនេះដោយសន្មតិជាឈ្មោះលក្ខខ័ណ្ឌច្បាប់ សម្រាប់ក្រសួងរាជការឬសម្រាប់សមាគមនីមួយៗ មានការចូលហ៊ុនគ្នាធ្វើជំនួញជាដើម (បារ. ស្តាទុយ Statut)។
ឧទាហរណ៍៖ លក្ខន្តិកៈនៃអ្នករាជការក្នុងព្រះរាជាណាចក្រ; លក្ខន្តិកៈនៃពុទ្ធិកសមាគម ។

                     លក្ខន្តិកប្បញ្ញត្តិ (—ប័ញ-ញ៉ាត់) បញ្ញត្តិរបស់ច្បាប់លក្ខន្តិក: ឬបញ្ញត្តិក្នុងច្បាប់លក្ខន្តិក: ។ លក្ខន្តិកសញ្ញា (—ស័ញ-ញ៉ា) សញ្ញាតាមរបៀបច្បាប់លក្ខន្តិក: ឬសញ្ញារបស់ច្បាប់លក្ខន្តិក: ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply