Posted on Leave a comment

តើពាក្យ «លប» មានន័យដូចម្ដេច ?


លប


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពួន សំងំ អែបខ្លួន ធ្វើដោយស្ងាត់ ឈ្លប ឃ្លាំ ចូលឬចេញមិនឲ្យគេដឹង។
ឧទាហរណ៍៖ លបមើល លបស្ដាប់ លបចូល លបរត់ ឆ្មាលបកណ្ដុរ ។

                     លបៗ កិ. វិ. សន្សឹមៗ មិនឲ្យឮសូរ ។

ឧទាហរណ៍៖  ដើរលបៗ ។ លបលាក់ លាក់ខ្លួនឬលាក់អ្វីៗបំបាំងមិនឲ្យគេឃើញ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះនេសាទុបករណ៍ពួកទ្រូតែមានរាងស្មើចុងស្មើដើម ឬខ្ពស់ម្ខាង ឬក៏ខ្ពស់ទាំងពីរខាង សម្រាប់ដាក់ផ្ដេកក៏មាន ដាក់បញ្ឈរក៏មាន ឲ្យមច្ឆជាតិចូលតាមប្រឹស ។
ឧទាហរណ៍៖ លបផ្ដេក លបបញ្ឈរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply