Posted on Leave a comment

តើពាក្យ «លលកខ្មោច» មានន័យដូចម្ដេច ?


លលកខ្មោច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបក្សីមួយប្រភេទ មាត្រធំវែងឆ្លឺមបន្តិចជាងលលកទ្រាំង សម្បុរខៀវស្រអាប់ ហើរលឿនភ្លែត ជាសត្វរកស៊ីយប់ច្រើនជាងថ្ងៃ; គេច្រើននិយាយថា កាលបើវាហើរប៉ះត្រូវខ្លួនមនុស្ស ឬគោ ក្របី, សេះ លុះយូរបន្តិចទៅតែងតែបណ្ដាលឲ្យកើតជារោគស្រយង់ ក្លាយទៅជាស្វិតដៃ ឬស្វិតជើង ហៅថា រោគលលកប្រះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply