Posted on Leave a comment

តើពាក្យ «លាក់កូនកាស» មានន័យដូចម្ដេច ?


លាក់កូនកាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះល្បែងកូនក្មេងមួយប្រភេទលេងដោយបោះខ្នាច់មួយបណ្ដែតទឹក ហើយនាំគ្នាកញ្រ្ជោកទឹកពន្លិចខ្នាច់នោះ រួចឈប់បង្អង់គន់រកមើលខ្នាច់ដែលអណ្ដែតឡើងវិញ បើអ្នកណាឃើញមុនគេហើយចាប់យកខ្នាច់បានអ្នកនោះត្រូវចាប់ញៀចស្លឹកត្រចៀកអ្នកទាំងអស់គ្នា ស្រែកថា ញៀច! ….រួចខ្លួនតែអ្នកដែលមុជទឹកទាន់។
ឧទាហរណ៍៖ លេងលាក់កូនកាស ( អ្នកស្រុកខ្លះហៅ លេងទះខ្នាច់ ខ្លះហៅ លេងទះកាច់ ; ជាល្បែងហាត់បង្វឹកភ្នែកឲ្យវៃ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply