Posted on Leave a comment

តើពាក្យ «លាក់ធ្យូង» មានន័យដូចម្ដេច ?


លាក់ធ្យូង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះល្បែងក្មេងមួយប្រភេទលេងដោយមានគ្នាច្រើននាក់ អង្គុយសណ្ដូកជើងទាំងពីរផ្កាប់បាតដៃទាំងពីរក្ដោបដាក់លើក្បាលជង្គង់  មានក្មេងពីរនាក់មិនអង្គុយសណ្ដូកជើងទេ ម្នាក់កាន់ធ្យូងរឹងមួយដុំតូចចាប់បើកបាតដៃក្ដោបទាំងអស់នោះផ្អឹបៗរៀងតាមលំដាប់ លាក់ធ្យូងក្នុងដៃណាមួយ ម្នាក់ទៀតចាំទាយ បើទាយត្រូវៗមានអំណាចកាន់ដុំធ្យូងលាក់; ក្មេងម្នាក់ដែលគេលាក់ធ្យូងក្នុងដៃខ្លួនរួចហើយនោះ ត្រូវក្រោកទៅចាំទាយធ្យូង; ឯក្មេងដែលកាន់ធ្យូងលាក់មុននោះ ត្រូវមកអង្គុយសណ្ដូកជើងត្រង់កន្លែងក្មេងដែលក្រោកនោះវិញ; តែបើទាយមិនត្រូវទេ អ្នកលាក់ធ្យូងត្រូវមានអំណាចកាន់ធ្យូងលាក់តទៅទៀត។
ឧទាហរណ៍៖ លេងលាក់ធ្យូង (ជាល្បែងហាត់មើលអាការទឹកមុខមនុស្ស ព្រោះអ្នកដែលគេលាក់ធ្យូងក្នុងដៃ រមែងតែមានទឹកមុខប្លែកល្មមឲ្យគេសង្កេតបាន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply