Posted on Leave a comment

តើពាក្យ «លាន់» មានន័យដូចម្ដេច ?


លាន់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ចេញសូរសព្ទឮខ្លាំង ឬតិចក៏មាន ធ្វើឲ្យឮរំពង ។
ឧទាហរណ៍៖ ផ្គរលាន់ មែកឈើលាន់នឹងបាក់ លាន់សរសៃ ។

                      ធ្លាយវាចាចេញមកដោយទប់មាត់ឲ្យនៅស្ងៀមពុំបាន ។
ឧទាហរណ៍៖ លាន់មាត់ លាន់សម្ដី ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នេសាទុបករណ៍មួយប្រភេទ ធ្វើដោយចោះដើមឫស្សីធំមួយកំណាត់ទម្លុះឲ្យមានប្រហោងជាហែបមានប្រឹសសម្រាប់ដាក់ត្រាំក្នុងទឹកឲ្យអន្ទង់ចូល។
ឧទាហរណ៍៖ អន្ទង់ចូលក្នុងលាន់ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានសូរឮស៊ានឬកងរំពង ។
ឧទាហរណ៍៖ និយាយលាន់, លាន់មាត់ ។

                       ព. ប្រ. លាន់ទឹកលាន់ដី គគ្រឹកគគ្រេង, កងរំពង, ឈូឆរ ។
ឧទាហរណ៍៖ គេទៅលាន់ទឹកលាន់ដី ។

                      ព. សា. លាន់ពុទ្ធោ លាន់មាត់រកពុទ្ធោ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply