Posted on Leave a comment

តើពាក្យ «លាយ» មានន័យដូចម្ដេច ?


លាយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់ច្រឡុងជាមួយគ្នា ឬធ្វើឲ្យច្រឡូកជាមួយគ្នា ។
ឧទាហរណ៍៖ លាយថ្នាំ លាយទឹកគ្រឿង ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នេសាទុបករណ៍ធ្វើដោយបន្ទោះឫស្សីក្រងរាងតូចវែង មាត់រីកកំពាង ឥតប្រឹស ឥតសន្ទះ ចងក្របួចគូទ មាន២ប្រភេទគឺ លាយក្រង លាយដែលក្រងបន្ទោះឫស្សីឲ្យមានប្រហោងល្មមត្រីល្អិតៗចេញរួច; លាយរូត លាយដែលក្រងបន្ទោះឫស្សីលើកមួយសង្កត់មួយ មានប្រហោងបន្តិចៗត្រីល្អិតៗចេញពុំរួច ។
(ស. អ. ថ. ល៉ាយ) ស្នាម គំនូសឆ្នូត, អញ្ចាញ លាយដៃ អញ្ចាញដៃ ថ្នាំងដៃ; លាយលក្ខណ៍ ស្នាមលក្ខណៈនៅបាតដៃបាតជើង ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលច្រឡុង ឬច្រឡូកជាមួយគ្នា។
ឧទាហរណ៍៖ ស្រីប្រុសអង្គុយលាយគ្នា; ប្រេងលាយទឹក ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលច្រឡុង ឬច្រឡូកជាមួយគ្នា។
ឧទាហរណ៍៖ ស្រីប្រុសអង្គុយលាយគ្នា; ប្រេងលាយទឹក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply