Posted on Leave a comment

តើពាក្យ «លាំងដៃដំរី» មានន័យដូចម្ដេច ?


លាំងដៃដំរី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្ស ឬព្រឹក្សតូចមួយប្រភេទកម្ពស់ ៣-១០ ម ដុះក្នុងព្រៃល្បោះលកដីមានថ្មភក់ (grès) ឬថ្មពពុស (basalte) នៃអាស៊ីផ្នេកអាគ្នេយ៍។ ឈើលាំងជៃដំរី គេច្រើនប្រើធ្វើហិប។ គេសង្កេតឃើញជារឿយៗថា មានដង្កូវដូងសដើមលាំងជៃដំរី ធ្វើអោយចេញជ័រណពណ៌លងខ្ចីសម្រាប់លាបតុ ទូ អោយរលោង។ សំបកគេប្រើទុកជ្រលក់សំពត់ និងសំណាញ់នេសាទ។ គ្រាប់ជាថ្នាំរំងាប់រោគផ្សេងៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply