Posted on Leave a comment

តើពាក្យ «លិខិតឆ្លងដែនការទូត» មានន័យដូចម្ដេច ?


លិខិតឆ្លងដែនការទូត


មានន័យថា លិខិតឆ្លងដែនដែលអាជ្ញាធរមានសមត្ថកិច្ចផ្តល់ឱ្យមន្ត្រីការទូត និងឥស្សរជនជាន់ខ្ពស់ សម្រាប់បំពេញបេសកកម្មនៅបរទេសតាមការកំណត់របស់រដ្ឋនីមួយៗ។ ឧ. យោងអនុក្រឹត្យលេខ២០២ អនក្រ-បក ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០០៨របស់រាជរដ្ឋាភិបាលកម្ពុជា លិខិតឆ្លងដែនការទូតចេញថ្វាយ និងជូនដល់ឥស្សរជនជាន់ខ្ពស់ និងមន្ត្រីការទូតខ្មែរ ទៅតាមលំដាប់នៃឋានន្តរសក្តិ និងមុខតំណែង ព្រមទាំងសហព័ទ្ធ និងកូន ដែលនៅក្នុងបន្ទុកនៅលីវហើយ មានអាយុក្រោម ១៨ឆ្នាំ ដូចខាងក្រោម៖ ១. ព្រះមហាវីរក្សត្រ ព្រះវររាជមាតា ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ឬសម្តេចព្រះរាជអគ្គមហេសី។ ២. ព្រះរាជបុត្រា ព្រះរាជបុត្រី ព្រមទាំងព្រះរាជវង្សានុវង្ស ដែលបញ្ជាក់ដោយក្រសួងព្រះបរមរាជវាំង។ ៣. ប្រធាន អនុប្រធាន និងសមាជិកព្រឹទ្ធសភាប្រធាន អនុប្រធាន និងសមាជិករដ្ឋសភា។ ៤. ប្រធាន និងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។ ៥.នាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី ព្រមទាំងរដ្ឋលេខាធិកា (ដែលជាប្រធានស្ថាប័នរបស់រាជរដ្ឋាភិបាល)ទេសាភិបាលធនាគារធនាគារជាតិនៃកម្ពុជា និងអគ្គលេខាធិការរាជរដ្ឋាភិបាល។ ៦. ប្រធានតុលាការកំពូល អគ្គព្រះរាជ អាជ្ញា អមតុលាការកំពូល។ ៧. អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ។ ៨. ឧត្តមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ និងឥស្សរជនដែលមានងារជាសម្តេច។ ៩. អតីតប្រធានព្រឹទ្ធសភា អតីតប្រធានរដ្ឋសភា អតីតនាយករដ្ឋមន្រ្តី អតីតឧបនាយករដ្ឋមន្ត្រី និងអតីតរដ្ឋមន្ត្រីក្រសួងការបរទេស។ ១០. នាយកខុទ្ទកាល័យព្រះមហាក្សត្រ នាយកខុទ្ទល័យប្រធានព្រឹទ្ធសភា នាយកខុទ្ទកាល័យប្រធានរដ្ឋសភា នាយកខុទ្ទកាល័យនាយករដ្ឋមន្រ្តី ដែលតែងតាំងដោយព្រះរាជក្រឹត្យ។ ១១. ប្រធានពិធីការរបស់ព្រះមហាក្សត្រ ប្រធានពិធីការរបស់ប្រធានព្រឹទ្ធសភា ប្រធានពិធីការរដ្ឋសភា និងប្រធានពីធីការរបស់នាយករដ្ឋមន្ត្រី។ ១២. មន្ត្រីការទូតចាប់ពីអនុព័ន្ធឡើងទៅ ដែលត្រូវទៅធ្វើការនៅស្ថានទូត និងកុងស៊ុលនៅបរទេស។ ១៣. លិខិតឆ្លងដែនការទូតចេញថ្វាយ និងប្រគេនសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីសម្តេចព្រះសង្ឃរាជ ទាំងពីរគណៈ និងមន្រ្តីសង្ឃដែលមានងារជាសម្តេច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply