Posted on Leave a comment

តើពាក្យ «លិខិតឆ្លងដែនផ្លូវការ» មានន័យដូចម្ដេច ?


លិខិតឆ្លងដែនផ្លូវការ


មានន័យថា  លិខិតឆ្លងដែនដែលអាជ្ញាធរមានសមត្ថកិច្ចផ្តល់ឱ្យមន្ត្រីរាជការទូទៅសម្រាប់បំពេញបេសកកម្មជាផ្លូវការនៅបរទេសតាមការកំណត់របស់រដ្ឋនីមួយៗ។ ឧ. យោងតាមអនុក្រឹត្យ លេខ៦៨ អនក្រ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៩៤ នៅព្រះរាជាណាចក្រកម្ពុជា លិខិតឆ្លងដែនផ្លូវការផ្តល់ជូនមន្ត្រីរាជការខ្មែរសម្រាប់តែទៅបំពេញបេសកកម្មផ្លូវការនៅក្រៅប្រទេសប៉ុណ្ណោះ៖ ១. សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ២. ទីប្រឹក្សា ឬជំនួយការមានឋានៈស្មើប្រធាននាយកដ្ឋានដល់អនុរដ្ឋលេខាធិការ។ ៣.អនុប្រធានសាលាឧទ្ធរណ៍អគ្គព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង។ ៤. អនុប្រធានអាជ្ញាធរជាតិ អនុប្រធានគណៈកម្មាធិការជាតិ អនុប្រធានក្រុមប្រឹក្សាជាតិ និងអនុប្រធានស្ថាប័នថ្នាក់ជាតិនានា។ ៥. ប្រធានសហគ្រាសសាធារណៈ និងគ្រឹះស្ថានសាធារណៈរបស់រដ្ឋ។ ៦.មន្ត្រីដែលមានមុខតំណែងចាប់ពីអនុប្រធានការិយាល័យឡើងទៅ។ ៧.មន្ត្រីយោធា និងនគរបាលឋានៈចាប់ពីវរសេនីយ៍ត្រីឡើងទៅ។ ៨. បុគ្គលិកបម្រើសេវាស្ថានបេសកកម្មការទូត និងកុងស៊ុលនៅក្រៅប្រទេស។ ៩. អង្គរក្សអមដំណើរគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល។ ១០. លិខិតឆ្លងដែនផ្លូវការប្រគេនមន្ត្រីសង្ឃទាំងពីរគណៈចាប់ពីអនុគណឡើងទៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply