Posted on Leave a comment

តើពាក្យ «លីលា» មានន័យដូចម្ដេច ?


លីលា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ដំណើរឬលំនាំកែក្រាយ, ដំណើរល្វតល្វៃ, ការយាងយាស; បែបភាពឬទ្រង់ទ្រាយល្អ, សមរម្យ; ការលេងសប្បាយ, ការរាំច្រៀងលោតលេងសប្បាយ ។
ឧទាហរណ៍៖​ លីលាល្ខោន ។

                       ខ្មែរប្រើជា កិ. ឬ កិ. វិ. ឬ គុ. ក៏មាន ។
ឧទាហរណ៍៖ ចរលីលា, ដើរលីលា, លីលាយាត្រា, ដំណើរលីលា ។

                      លីលាកមល ឬ —បទុម (—កៈម៉ល់ ឬ —ប៉ៈទុម) ផ្កាឈូកដែលគេកាន់ដើរលេងឬកាន់រាំ។ លីលាគ្រឹះ ឬ —មន្ទីរ ផ្ទះសម្រាប់លេងសប្បាយ; រោងរាំ, រោងល្ខោន ។ លីលារតិ (—រៈតិ) តម្រេកក្នុងល្បែង, សេចក្ដីត្រេកត្រអាលក្នុងការលេង ។ លីលាវតី (—វៈតី ឬ វៈដី) ឬ លីលានារី ស្ត្រីមានរូបល្អ, នាងល្អ ។ លីលាវាបី (—ប៉ី ) ស្រះឬបឹងសម្រាប់លេងសប្បាយ ។ លីលាគារ (<លីលា+អគារ “ផ្ទះ; រោង”) ដូចគ្នានឹង លីលាគ្រឹះ ដែរ ។ លីលាភរណ៍ (< លីលា + អាភរណ) គ្រឿងតែងខ្លួនឬស្អិតស្អាងខ្លួនលេងសប្បាយ (ចំពោះតែរបស់ថោកៗសម្រាប់ប្រើតែម្តងៗហើយចោល, ដូចយ៉ាងផ្កាកម្រងជាដើម) ។ លីលោទ្យាន (< លីលា + ឧទ្យាន) ឧទ្យានសម្រាប់លេងសប្បាយ, សម្រាប់ដើរលេងកំសាន្ដ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply