Posted on Leave a comment

តើពាក្យ «លុត» មានន័យដូចម្ដេច ?


លុត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ជច់​ជង្គង់​ចុះ​ដល់​ផ្ទៃ​ទី។
ឧទាហរណ៍៖ លុតជង្គង់ ។

                      លុតក្រាប លុតជង្គង់ក្រាបក្បាលចុះ ។

                      ( ស. ហ្លុត ) ថ្លោះ របូត របូតផុត។
ឧទាហរណ៍៖ នាឡិកាលុត នាឡិកាដែលមានឡានរបូត គឺឡានដែលមួលតឹងហើយរបូតខ្លះឲ្យដឹងថាត្រូវឈប់លែងមួលទៅទៀត ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្សែពួរសម្រាប់ទាញលើក ឬទាញដាក់ដងក្ដោងទូកធំ ឬសំពៅ ឬខ្សែរូតក្ដោងតូច ។
ឧទាហរណ៍៖ ខ្សែលុត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply