Posted on Leave a comment

តើពាក្យ «លុប» មានន័យដូចម្ដេច ?


លុប


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. បា. ) ធ្វើឲ្យបាត់ស្នាម ឲ្យបាត់គំនូស ឲ្យបាត់លំអាន ឲ្យបាត់រូប ឲ្យបាត់ឈ្មោះ; ធ្វើឲ្យវិនាស ឲ្យសូន្យ; បំបាត់មិនឲ្យមាន។
ឧទាហរណ៍៖ លុបអក្សរ លុបដាន លុបឈ្មោះ ។

                       បំពេញក្រហូង ជម្រៅ រណ្ដៅ ឲ្យបាត់។
ឧទាហរណ៍៖ លុបអណ្ដូង លុបរណ្ដៅ ។

                      លាង ជម្រះ ស្រលាប ដោយទឹក។
ឧទាហរណ៍៖ លុបមុខ លុបខ្លួន ។

                      គ្របលើ លើសជាង។
ឧទាហរណ៍៖ សម្ដីលុបលើ សំឡេងឮលុបគេទាំងអស់ ។លុបគុណ បំបាត់គុណ គឺបំបាត់មិនឲ្យលេចឮថាគេមានគុណចំពោះខ្លួន ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលបំបាត់គុណគេ។
ឧទាហរណ៍៖ មនុស្សលុបគុណគេ សម្ដីលុបគុណ ។

                        លុបថ្លុក (ព. ប្រ. ) បំបាត់ដំណើរដើម ឬសម្ដីដើមមិនឲ្យលេចឮតទៅទៀត និយាយលុបថ្លុក; សម្ដីលុបថ្លុក ។
ឧទាហរណ៍៖ លុបមាត្រ លើសមាត្រ ហួសកម្លាំង។

                      លីធ្ងន់លុបមាត្រ; ខ្លាំងលុបមាត្រ ។ លុបលាង ឬ កាយកប់លុបលាង (ព. ប្រ. ) បំបាត់ឲ្យសូន្យឈឹងឬបំបិទបំបាំងមិនឲ្យលេចឮ ។ ល ។ (សរសេរក្លាយជា លប់ តាមសូរសម្ដីក៏មាន គួរប្រើ លុប នេះវិញត្រឹមត្រង់តាមប្រភពនៃពាក្យ ) ។ ម. ព. លោប ទៀតផង ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ( ឬលាង ) ទ្រង់ស្រប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply