Posted on Leave a comment

តើពាក្យ «លុយ» មានន័យដូចម្ដេច ?


លុយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដើរក្នុងទឹករាក់ ។
ឧទាហរណ៍៖ លុយទឹក ។

                      ដើរកាត់ ឬដើរទន្ទ្រានចូល។
ឧទាហរណ៍៖ លុយដំណាំ ដើរលុយស្បូវ ។ លុយលុក ឬ លុកលុយ (ម. ព. លុក) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លោហ:សណ្ឋានមូលតូចសំប៉ែត មានរូបភាពឬត្រានិងអក្សរជាសម្គាល់ សម្រាប់ប្រើចាយជាជំនួសបា្រក់; ក្នុងកម្ពុជរដ្ឋសម័យពីដើម មានតម្លៃ២ សេននិង១ សេន សព្វថ្ងៃនេះ មានតែតម្លៃ១ សេននិងកន្លះសេន; ហៅក្លាយមកពីពាក្យថា ល្វី ( Louis ) ដែលជាព្រះនាមនៃមហាក្សត្រិយ៍ប្រទេសបារាំងសែសក្នុងសម័យពីដើម . . .។ ពាក្យសាមញ្ញហៅប្រាក់ដែលសម្រាប់ចាយវាយក្នុងកម្ពុជរដ្ឋសព្វថ្ងៃថា។
ឧទាហរណ៍៖ គេមានលុយច្រើន អស់លុយចាយរលីង ។

                       ចាស់ទុំលោកថា កុំហៅប្រាកពាន់ម៉ឺនថា លុយ ពីព្រោះលុយមានតម្លៃតូចជាងប្រាក់ គឺ កុំនិយាយបន្ទាបវត្ថុមានតម្លែឲ្យថយថោក ( ចាស់ៗថា មាត់ស៊ីអំបិលព្រហក់ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply