Posted on Leave a comment

តើពាក្យ «លុះ» មានន័យដូចម្ដេច ?


លុះ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចុះ ចុះ​ចូល, នៅ​ក្នុង​អំណាច។
ឧទាហរណ៍៖ លុះ​ក្នុង​អំណាច​គេ លុះ​ក្នុង​កណ្តាប់​ដៃ​សត្រូវ ។

                       សម្រេច ត្រាស់​ដឹង ។
ឧទាហរណ៍៖ បាន​លុះ​មគ្គ​ផល។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ហ៊ាន អង់អាច ហ៊ាន​ប្រថុយ រលុះរលាញ មិន​រួញរា ។
ឧទាហរណ៍៖ ចិត្ត​លុះ; មនុស្ស​នុ៎ះ​លុះ​ណាស់ យើង​មិន​លុះ​ដូច​គេ​ទេ ។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ដល់; កាល, កាលដែល; ពាក្យសម្រាប់និយាយបន្តសង្កាត់សេចក្ដីប្រាប់ដំណើរ ដែលដាច់ស្រឡះដោយឡែក
ឧទាហរណ៍៖ លុះអាយុ២០ឆ្នាំ . . .; លុះខ្លួនធំហើយ . . .; លុះបរិភោគអាហាររួចហើយ . . . ។

                        លុះដល់ ដរាបដល់, ត្រាតែដល់; កាលដែលដល់ ។
ឧទាហរណ៍៖ លុះដល់វេលាអធ្រាត្រ . . . ។

                       លុះដល់ ដរាបដល់, ត្រាតែដល់; កាលដែលដល់ ។
ឧទាហរណ៍៖ លុះដល់វេលាអធ្រាត្រ . . . ។

                      លុះណាតែ កាលណាបើ, ទាល់តែ ។
ឧទាហរណ៍៖ លុះណាតែគេឲ្យទើបខ្ញុំហ៊ានយក ។

                     លុះតែ ទាល់តែ, ត្រាតែ ។
ឧទាហរណ៍៖ លុះតែឲ្យប្រាក់ដល់ដៃ ទើបគេលក់ឲ្យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply