Posted on Leave a comment

តើពាក្យ «លូក» មានន័យដូចម្ដេច ?

លូក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លាត ​ឬ​ឈោង​ដៃ​ចេញ ។
ឧទាហរណ៍៖ លូក​ដៃ​ទទួល​អីវ៉ាន់។

                      លាត​ដៃ​ចុះ​ ឬ​កាយ​យក។
ឧទាហរណ៍៖ លូក​ដៃ​ក្នុង​ពាង​ទឹក; លូក​ផ្អក​ពី​ក្នុង​ឪទឹន ។

                      លាត​ដៃ​ចាប់​កាន់ ហ៊ាន​ទិញ ។
ឧទាហរណ៍៖ ទំនិញ​ឥឡូវ​ថ្លៃ​ណាស់ លូក​មិន​ចុះ​ទេ។

                     បង្ខិត​ចូល​ ឬ​ចេញ ។
ឧទាហរណ៍៖ បោះ​របង​លូក​ចូល​ក្នុង​ដី​គេ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​លយ​ចេញ ​ឬ​ចូល ។
ឧទាហរណ៍៖ ដី​ដុះ​លូក​ចូល​ក្នុង​ទន្លេ។

                     លូកនាយលូកអាយ លូកខាងណេះបន្តិចខាងណោះបន្តិច។ លូកល លូកលមើល, ហុចល្បងមើល ។ លូកលើសើក្រោម លូកចាប់ខាងលើសើរើខាងក្រោមជន្លឲ្យកើតការ ។
ឧទាហរណ៍៖ និយាយលូកលើសើក្រោម ។ ល ។

                      ព. ទ. បុ. លូកព្រហក់ឲ្យកប់ដៃ បានជាជ្រុលដៃធ្វើហើយ ត្រូវតែធ្វើឲ្យពេញកម្លាំងកុំញញើត ។

👉ថ្នាក់ពាក្យជា គុណនាម

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply