Posted on Leave a comment

តើពាក្យ «លូខ» មានន័យដូចម្ដេច ?


លូខ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. លូក្ស, រូក្ស ) សៅហ្មង; ថោកថយ ឬថយថោក, ថោកទាប ឬទាបថោក; ទន់ទាប, ទន់ថយ; ខ្ជីខ្ជា; ក្រីក្រ; ដែលត្រដាបត្រដួស។ ប្រើជាបទសមាសបានតាមការប្រកប អ. ថ. លូខៈ ដូចជា : លូខកម្ម អំពើសៅហ្មង; ការងារថោកទាប ។ លូខជីវិត ការរស់នៅដោយសៅហ្មង; ការរស់ត្រដាបត្រដួស ។ លូខជីវិន ឬ —ជីវី ដែលរស់នៅត្រដាបត្រដួស ( បើស្ត្រីជា លូខជីវិនី ) ។ លូខប្បណីតភាព ( លូខ័ប-ប៉:ណីត:ភាប ) ភាពឬភាវ:សៅហ្មងឬថោកទាបនិងឧត្ដម។ លូខប្រណីត ថោកថយខ្លះឧត្ដមខ្លះ : អាហារលូខប្រណីត ។ លូខព័ណ៌ សម្បុរសៅហ្មង, អន់, ស្រអាប់ ។ លូខភាព សេចក្ដីសៅហ្មង, ដំណើរថោកទាប ។ លូខភោជន ភោជនថោកទាប ។ លូខវាចា ឬ —វាទ សម្ដីខ្ជីខ្ជា, ពាក្យពុំគាប្បី។ លូខវាទិន ឬ—វាទី អ្នកដែលពោលពាក្យខ្ជីខ្ជា, ពុំគាប្បី ( បើស្ត្រីជា លូខវាទិនី ) ។ ព. កា. ថា : លូខវាទី ច្រើនប្រើសម្ដី ខ្ជីខ្ជាឥតបទ វាចង់ថាអ្វី ស្រេចតែនឹងមាត់ ពោលថាខុសភ្លាត់ ពុំបានការឡើយ ។ ខាង លូខវាទិនី ថា : លូខវាទិនី ជាស្រីញីកុំហៅស្រី ព្រោះវាប្រើសម្ដី ជាវចីពុំបានការ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply