Posted on Leave a comment

តើពាក្យ «វិវរណៈ» មានន័យដូចម្ដេច ?


វិវរណៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វិវរណ ) ការបើកចំហ; ការសម្ងាចឲ្យគេឃើញច្បាស់; ពិព័រណ៍ ។ ( ព. វ. ) ការខៃជម្រាលពាក្យឬសេចក្ដីពីមួយទៅមួយឬក៏ពីមួយនោះទៅមួយទៀតបន្តគ្នា ឲ្យមានអត្ថន័យកាន់តែជាក់ច្បាស់ឡើង ដោយប្រើពាក្យ គឺ, គឺថា, ក៏គឺ, ឬក៏គឺ, គឺជា, ក៏គឺជា ជាគ្រឿងបញ្ជាក់, ដូចជា
ឧទាហរណ៍៖ ល្ងង់ គឺ មិនចេះ គឺថា មិនដឹង ក៏គឺមិនដឹងមិនយល់សោះឡើយ ឬក៏គឺ ងងឹតសូន្យឈឹង មោឃៈសុទ្ធសាធតែម្ដង ។ ល ។ ល្ងង់ ជា វិវរណៈ ( ទី ១ ) ខៃជម្រាលទៅរក មិនចេះ ( ជា វិវរណីយៈ ), មិនចេះ ជា វិវរណៈ ( ទី ២ ) ខៃជម្រាលទៅរក មិនដឹង ( ជា វិវរណីយៈ ទី២ ) ខៃតទៅទៀតទៅរក មិនដឹងមិនយល់សោះឡើយ . . . ជា វិវរណៈ និង វិវរណីយៈ ទី ១ ទី ២ ទី ៣ តាមលំដាប់គ្នាតៗទៅតាមចំនួនសព្ទនិងចំនួនអត្ថន័យតិចនិងច្រើន ។ វិវរណៈ នេះសម្រាប់ប្រើចំពោះតែក្នុងវេយ្យាករណ៍ និងក្នុងវិធីដែលត្រូវការប្រើខ្លះប៉ុណ្ណោះ ទោះសរសេរក្ដី ទោះនិយាយស្ដីក្ដី អាចប្រើបាន, ប៉ុន្តែក្នុងការសរសេរនិងការនិយាយស្ដី, គួរកុំប្រើ វិវរណៈ និង វិវរណីយៈ គឺ ឬ គឺថាៗ ញឹកបន្តគ្នារដឹកច្រើនពេក នាំឲ្យមិនពីរោះ កុំឲ្យអ្នកស្ដាប់គេធុញទ្រាន់ ( គឺ ឬ គឺថា នេះ គួរប្រើសឹមប្រើ, បើមិនគួរទេ កុំប្រើរដឹករដែស្អេកស្កះពេកឡើយ ។ ( ម. ព. វិវរណីយៈ និង សទិសសញ្ញា, សមសញ្ញា, ទ្វន្ទ្វសញ្ញា, គតសញ្ញា, អាគតសញ្ញា ទៀតផង ព្រោះជាពាក្យទាក់ទងរកគ្នា ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply