Posted on Leave a comment

តើពាក្យ «វិស្វករ» មានន័យដូចម្ដេច ?


វិស្វករ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ស.; សំ. វិឝ្វ “ទាំងអស់, ទាំងមូល; ទួទៅ; គ្រប់មុខ, សព្វគ្រប់, គ្រប់យ៉ាង” + ករ “ធ្វើ; អ្នកធ្វើ” ) អ្នកធ្វើការទួទៅ ។ ប្រើដោយសន្មតិសំដៅសេចក្ដីចំពោះ “អធិបតីអ្នកសម្រេចការហត្ថកម្មទួទៅនិងការបច្ចេកទេសផ្សេងៗ មានការសង់ផ្ទះ, សង់ស្ពាន, លើកថ្នល់, ធ្វើផ្លូវជាដើម សម្រាប់រាជការគ្រប់ប្រទេស ( បារ. អ័ងហ្ស៊េនីញើរ Ingénieur )”។
ឧទាហរណ៍៖ សញ្ញាបត្រវិស្វករ; ទីវិស្វករ; វិស្វករក្រសួងសាធារណការ . . . ( ម. ព. វិស្សកម្ម និង ពិស្ណុការ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply