Posted on Leave a comment

តើពាក្យ «វិហារ» មានន័យដូចម្ដេច ?


វិហារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការនៅ, ការនៅអាស្រ័យ ។ លំនៅ, កុដិធំ, ទីវត្ត ( ទាំងមូល ) សម្រាប់ពួកបព្វជិតពុទ្ធសាសនិក ។ ខ្មែរហៅតាមទម្លាប់ ចំពោះតែឧបោសថាគារ ( រោងឧបោសថ៍ ) ថា “វិហារ” : សង់វិហារ, បុណ្យឆ្លងវិហារ ។ វិហារកម្ម ( –ហារ:ក័ម ) ការសាងវត្ត; ការធ្វើវិហារ ។ វិហារបាល ( –ហារ:បាល ) អ្នករក្សាទីវត្ត, អ្នក អ្នកថែវត្ត ។ វិហារបាលិនី ( –ហារ:ប៉ា– ) ស្រ្តីអ្នកថែទីវត្ត; ដូនជីឬយាយជី ។ វិហារភណ្ឌ ( –ហារៈភ័ន ) របស់សម្រាប់កុដិធំ; របស់សម្រាប់វត្ត, ទ្រព្យវត្ត ( ទ្រព្យសង្ឃ ) ។ វិហារមហកម្ម ( –ហារៈមៈហ:ក័ម ) បុណ្យឆ្លងវត្ត; ឬបុណ្យឆ្លងវិហារ ។ វិហារវត្ថុ ( –ហារៈវ័ត-ថុ ) អ្វីៗដែលមាននៅក្នុងទីវត្តមានដើមឈើ, ដំណាំជាដើម ។ វិហារវិឃាសាទ ( –ហារៈ–សាត ) អ្នកបរិភោគបាយដែលក្នុងវត្ត ( អ្នកស៊ីបាយវត្ត ); បើស្ត្រីជា វិហារវិឃាសាទិកា ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply