Posted on Leave a comment

តើពាក្យ «វឹង» មានន័យដូចម្ដេច ?


វឹង


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា វិញ, វិញទៀត; ភ្លាម។
ឧទាហរណ៍៖ វឹងខ្មី, វឹងរ៉ា, វឹងស្នង ( ព. កា. ) : ខ្ញុំឥតទីពឹង សូមបងវិលវឹង ឲ្យរួសរាន់រ៉ា ទោះបានអ្វីក្ដី ពុំបានក្ដីណា សូមបងយាត្រា វិលឆាប់កុំខាន ។ ឪគាត់បានប្រាប់ ថាឲ្យប្រញាប់ វិលវិញឲ្យបាន ត្រូវកុំបង្អង់ ឲ្យខកឲ្យខាន ត្រូវតែឲ្យបាន ត្រឡប់វឹងស្នង ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលលឿនអស់ល្បឿន, ពេញទំហឹង។
ឧទាហរណ៍៖ រត់វឹង, លឿនវឹង ។

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយចោលឬគ្រវែងពេញកម្លាំងដៃ ។
ឧទាហរណ៍៖ ចោលវឹង, ចោលដុំដីឮសូរវឹង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply