Posted on Leave a comment

តើពាក្យ «វេទគូ» មានន័យដូចម្ដេច ?


វេទគូ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. វេទគ ) អ្នកបានដល់ត្រើយវេទ គឺអ្នកចេះវេទចប់ហើយ; អ្នកបានសម្រេចវេទ, អ្នកចេះវេទ; អ្នកដែលកំពុងតែរៀនវេទ ( ហៅតាមលទ្ធិព្រាហ្មណិក ) ។ តាមពុទ្ធិកលទ្ធិ វេទគូ សំដៅចំពោះព្រះអរហន្ត ពីព្រោះព្រះអរហន្ត លោកបានសម្រេចអរហត្តផល ដែលជាត្រើយនៃសមុទ្រ គឺភពវដ្ដសំសារហើយ ឈ្មោះថាលោកចេះចប់វេទគ្រប់សព្វហើយ ( ផ្ទុយគ្នានឹងលទ្ធិព្រាហ្មណិក ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply