Posted on Leave a comment

តើពាក្យ «វេយ្យាករណ៍» មានន័យដូចម្ដេច ?


វេយ្យាករណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វេយ្យាករណ; សំ. វៃយាករណ ឬ វ្យាករណ )ការធ្វើឲ្យជាក់ច្បាស់, ឲ្យប្រាកដ; ការពន្យល់; ពាក្យអធិប្បាយ; ពាក្យដោះស្រាយ; ពាក្យរាយ; ទំនាយ; ឈ្មោះអង្គនៃពុទ្ធភាសិត ( បាលីភាសា ) មួយយ៉ាងជាពាក្យរាយ ( មិនមែនគាថា, បាលី ជាពាក្យរាយនេះហៅ វេយ្យាករណបាឋ វិញក៏បាន ); គម្ពីរប្រាប់គោលរបស់ភាសា, មូលរបស់ភាសា : រៀនវេយ្យាករណ៍, ចេះវេយ្យាករណ៍, អ្នកវេយ្យាករណ៍ ( ម. ព. ព្យាករណ៍ ផង ) ។ វេយ្យាករណបណ្ឌិត ( –កៈរ៉ៈណៈ– ) អ្នកប្រាជ្ញខាងវេយ្យាករណ៍ ( អ្នកប្រាជ្ញចេះគោលឬមូលរបស់ភាសា ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply