Posted on Leave a comment

តើពាក្យ «វេរ» មានន័យដូចម្ដេច ?


វេរ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រគល់ឬប្រគេនអ្វីៗ ឲ្យដោយបញ្ចេញវាចាថាតាមគ្នា ( ព. ពុ. ) ។
ឧទាហរណ៍៖ វេរភត្ត, វេរកុដិ, វេរសាលាប្រគេនជំនុំសង្ឃ ។

                      វេរចង្ហាន់សង្ឃ ឈ្មោះរបៀបមង្គលការមួយយ៉ាង ធ្វើដោយពិធីវេរភត្ត និងគ្រឿងបរិក្ខារប្រគេនភិក្ខុសង្ឃ។
ឧទាហរណ៍៖ រៀបមង្គលការវេរចង្ហាន់សង្ឃ ។

                       ងាកបែរទ្រេតឬបញ្ឆៀង, ងាកបែររេ។
ឧទាហរណ៍៖ សសរវេរ, ដើមឫស្សីត្រូវខ្យល់ខ្លាំង វេរមកលើផ្លូវ, ទូកវេរ ។ វៀចវេរ ( ម. ព. វៀច ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរយកវេនគ្នា, ដំណើរធ្វើការឲ្យគ្នាទៅវិញទៅមកម្ដងម្នាក់។
ឧទាហរណ៍៖ យកវេរ, ជំពាក់វេរគេ, សងវេរគេ ( និយាយតាមទម្លាប់ដោយស្រុក, អ្នកស្រុកខ្លះនិយាយថា យកដៃ, ជំពាក់ដៃគេ, សងដៃគេ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply