កែប (Kep) | Buy Khmer Book​ https://buykhmerbook.com ACCA, MBA, Tax Agent ជាអ្នកនិពន្ធហើយអាចប្រលងជាប់៖ ACCA រហូត ៤ មុខវិជ្ជាក្នុងពេលតែម្តង, Tax Agent ពិន្ទុខ្ពស់, MBA & BBA ជាប់ជាសិស្សពូកែ និងមានបទពិសោធការងារជាង ១០ ឆ្នាំ ព្រមទាំងអ្នកនិពន្ធផ្សេងៗ ?ទិញឯកសារហើយ អានមិនយល់អាចសួរបាន Tue, 26 Oct 2021 08:02:50 +0000 en-US hourly 1 ហេដ្ឋារចនាសម័្ពន្ធខេត្តកែប (Kep is a Province of Cambodia) https://buykhmerbook.com/archives/112422 https://buykhmerbook.com/archives/112422#respond Tue, 26 Oct 2021 07:56:46 +0000 https://buykhmerbook.com/?p=112422 ខេត្តកែបមានកង្វះខាតផ្នែកហេដ្ឋារចនាសម្ព័ន្ឋ។ រហូតមកទល់ឆ្នាំ ២០០៥ ខេត្តកែបប្រើប្រាស់ភ្លើង​អគ្គីសនីផ្គត់ផ្គង់ដោយម៉ាស៊ីនប្រើប្រេងម៉ាស៊ូត រយៈពេល ២ ម៉ោងក្នុង ១ ថ្ងៃ គឺចាប់ពីម៉ោង ៧ ដល់ម៉ោង៩ យប់តែ ប៉ុណ្ណោះ។ កត្តានេះជំរុញអោយអាជីវកម្មទាំងអស់បង្ខំចិត្តផលិតភ្លើងដោយខ្លួនឯង។ នៅឆ្នាំ ២០០៧ ខេត្តបានជំរុញអោយមានការទាញភ្លើងពីប្រទេសវៀតណាមដែលមានតម្លៃ ៨០០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង Kwh។ មកទល់ពេលនេះក្រុងគ្នានបណ្តាញផ្គត់ផ្គង់ទឹកស្អាតទេ។ ប្រជាជននិងអាជីវកម្មនានាប្រើប្រាស់ ទឹកអណ្តូងតាមផ្ទះរៀងខ្លួន។មកទល់ពេលនេះ ក្រុងគ្មានបណ្តាញគ្រប់គ្រងកាកសំណល់ទេ។ ប្រជាជននិងអាជីវកម្មនានាត្រូវ ដោះស្រាយការបោះកាកសំណល់ និង សំរាមដោយខ្លួនពួកគេ។​ ហើយប្រជាជននៅទីនេះកំពុងតែព្យាយាមសំអាតទីក្រុងរបស់ពួកគេ។ អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកែប

The post ហេដ្ឋារចនាសម័្ពន្ធខេត្តកែប (Kep is a Province of Cambodia) first appeared on Buy Khmer Book​.

]]>
https://buykhmerbook.com/archives/112422/feed 0
វិស័យដឹកជញ្ជូនក្នុងខេត្តកែប (Kep is a Province of Cambodia) https://buykhmerbook.com/archives/112419 https://buykhmerbook.com/archives/112419#respond Tue, 26 Oct 2021 07:50:45 +0000 https://buykhmerbook.com/?p=112419 ផ្លូវជាតិលេខ៣៣ ឆ្លងកាត់ខេត្តនេះពីខាងលិចទៅខាងកើត ដែលរត់ពីក្រុងកំពតទៅស្រុកកំពង់ត្រាច បន្ទាប់មកឆ្ពោះទៅមុខដល់ព្រំដែនវៀតណាម។ផ្លូវបំបែកចេញពីផ្លូវជាតិលេខ៣៣ មានឈ្មោះថា ផ្លូវជាតិលេខ៣៣A វាងទៅកាន់បូជនីយដ្ឋានសេះសកែបនៅស្រុកដំណាក់ចង្អើរ ដែលរត់តាមបណ្ដោយឆ្នេរក្រោយមកភ្ជាប់ផ្លូវជាតិលេខ៣៣ ប្រហែល ៣ សហាតិមាត្រ ទៅភាគខាងកើត។ កែបគ្មានសេវាដឹកជញ្ជូនឡានក្រុងសាធារណៈ រឺ ក៏ឡានឈ្នួលទេ។ ចន្លោះប្រហោងនេះត្រូវបានបំពេញដោយសេវាម៉ូតូឌុប និង ធុកធុក។ ក្រុមហ៊ុនឡានក្រុងឯកជនដូចជា ក្រុមហ៊ុនដឹកជញ្ជូនសូរិយាខូ.អិលធីឌី មានខ្សែរវាងភ្នំពេញ – កែប និង កំពតឆ្លងកាត់ ផ្លូវជាតិលេខ៣៣។ ធ្វើដំណើរពីកែបទៅកាន់ព្រះសីហនុត្រូវបានបម្រើដោយសេវាឡានក្រុងទៅមក។ ខេត្តនេះត្រូវបានឆ្លងកាត់ដោយផ្លូវដែកមួយខ្សែដែលតភ្ជាប់ភ្នំពេញនិងកំពង់ផែព្រះសីហនុដែលមានស្ថានីយ៍មួយនៅកែប។ យ៉ាងណាក្ដីនៅក្នុងឆ្នាំ ២០១៣ ខ្សែនេះនៅមិនទាន់បានដំណើរការនៅឡើយ។ កំពង់ផែកែបតូចមួយនេះត្រូវបានបម្រើសេវាដោយទូកទេសចរណ៍តូចៗតែប៉ុណ្ណោះដែលជិះទៅកាន់ប្រជុំកោះកែប ជាពិសេសកោះទន្សាយ។ គ្មានជើងសមុទ្រកំណត់ពេលជាក់លាក់ទៅកានកំពង់ផែឆ្នេរក្នុងស្រុក រឺ ក៏កំពង់ផែវៀតណាម និង ថៃ ដែលជាប្រទេសជិតខាងឡើយ។ ចម្ងាយរវាងកែបនិងខេត្តនៃកម្ពុជាសំខាន់ៗដទៃទៀតមានដូចជាៈ ភ្នំពេញ: ១៦៤ សហាតិមាត្រ នៅភាគខាងជើង (ពីកែប)។ ព្រះសីហនុ: ១៣០ នៅខាងលិចតាមបណ្ដោយឆ្នេរ។ កំពត: ២៥ សហាតិមាត្រ នៅខាងលិច ស្ថានីយ៍ភ្នំបូកគោ: ៦៧ សហាតិមាត្រ នៅខាងលិច។ ព្រំដែនវៀតណាម: ២៥ សហាតិមាត្រ នៅខាងកើត។ សៀមរាប: ៤៧៨ សហាតិមាត្រ នៅខាងជើង។ បាត់ដំបង: ៤៥៥ សហាតិមាត្រ នៅភាគពាយព្យ។ […]

The post វិស័យដឹកជញ្ជូនក្នុងខេត្តកែប (Kep is a Province of Cambodia) first appeared on Buy Khmer Book​.

]]>
https://buykhmerbook.com/archives/112419/feed 0
សេដ្ឋកិច្ចក្នុងខេត្តកែប (Kep is a Province of Cambodia) https://buykhmerbook.com/archives/112416 https://buykhmerbook.com/archives/112416#respond Tue, 26 Oct 2021 07:45:45 +0000 https://buykhmerbook.com/?p=112416 ខេត្តកែបសេដ្ឋកិច្ចពឹងផ្អែកលើវិស័យ កសិកម្ម នេសាទ ទេសចរណ៍ និង ផលិតកម្មអំបិល។ ប្រជាជនក្នុងខេត្ត ៩២% មានមុខរបរខាងកសិកម្មនៅឆ្នាំ ២០០៨ (ដាំស្រូវ ៧៥%)។ នៅក្នុងឆ្នាំដដែលនោះមានផ្ទះសំណាក់ ១០ បានចុះបញ្ជី។ នៅឆ្នាំ​ ២០១៣ មានសណ្ឋាគារធំៗ ១៦ បានចុះបញ្ជីដោយមន្ទីរទេសចរណ៍ និង ៦៥ ទៀតដោយសមាគមទេសចរណ៍ក្នុងតំបន់តាមរយៈ www.visitkep.com)។ កែបអិចស្ប៉ូគឺជាគំនិតផ្ចុងផ្ដើមជាផ្លូវការដើម្បីផ្សព្វផ្សាយខេត្តកែបជាចំណុចទេសចរណ៍ និង អភិវឌ្ឍន៍ សិល្បករ ផលិតកម្ម ហើយនិងការការពារបរិស្ថានរបស់ខេត្តនេះ។ ចំណែលផ្សារមានដូចជា កែប ដំណាក់ចង្អើរ ផ្សារសេះស និងផ្សារក្ដាម។ អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកែប

The post សេដ្ឋកិច្ចក្នុងខេត្តកែប (Kep is a Province of Cambodia) first appeared on Buy Khmer Book​.

]]>
https://buykhmerbook.com/archives/112416/feed 0
តំបន់ទេសចរណ៍ក្នុងខេត្តកែប (Kep is a Province of Cambodia) https://buykhmerbook.com/archives/112411 https://buykhmerbook.com/archives/112411#respond Tue, 26 Oct 2021 07:36:46 +0000 https://buykhmerbook.com/?p=112411 កោះទន្សាយប្រហែលជាទីទាក់ទាញភ្ញៀវទេសចរណ៍ដ៏សំខាន់នៅក្នុងខេត្តកែប យ៉ាងណាមិញខេត្តរបស់កម្ពុជាដ៏តូចបំផុតមួយនេះមានកន្លែងជាទីចាប់អារម្មណ៍ជាច្រើនបានលើកកម្ពស់ឱ្យយើងប្រមើលមើលឃើញនូវទស្សនៈវិស័យខាងបរិស្ថានដែលបង្កើតបានជាបរិស្ថានទេសចរណ៍ មិនត្រឹមតែដោយសារ រដ្ឋាភិបាលដែនដីតែប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ដោយសារតែគំនិតផ្ចុងផ្ដើមជាលក្ខណៈឯកជនតាមរយៈសមាគមទេសចរណ៍កែបដែលបានប្រមែប្រមូលបានសណ្ឋាគារ និង ភោជនីយដ្ឋានជាច្រើនក្នុងតំបន់នៃខេត្តនេះ។ ឆ្នេរកែបមានទីតាំងនៅក្នុងក្រុងកែប នៅចុងនៃទៀបកោះកែប។ តំបន់នេះគឺជាទីស្ថាននៃមនុគ្រឹះរបស់បារាំងដែលបាក់បែកជាច្រើន។ ភាគច្រើនជាខ្សាច់ពណ៌ខ្មៅ ដែលបានចាក់បំពេញឡើងវិញជាមួយខ្សាច់សក្បុសពីក្រុងព្រះសីហនុ។ ព្រៃត្រែក មានទីតាំងនៅខាងក្នុងឧទ្យានជាតិកែបដែលមានត្រែក៨សហតិមាត្រការ៉េនៅពាសពេញប្រជុំកូនភ្នំកែប។[១៣]ត្រពាំងធម្មជាតិជ្រោះផ្កាម្លិះគឺជារណ្ដៅអាចហែលទឹកបាននៅរដូវវស្សាដែលពោរពេញទៅដោយត្រីខាំជើង។ កាលណាត្រពាំងសើមខ្លាំង ព្រោះតែមានទឹកធ្លាក់ចូលទៅក្នុងត្រពាំងនោះ ហើយបង្កើតជាច្រាំងហូរចូលទៅកាន់ប្រភពទឹកធម្មជាតិដែលហូរចុះមកកាន់ជ្រោះនោះ។ វាលរំអិលជ្រោះផ្កាម្លិះគឺជាវាលក្ដាររំអិលតែមួយគត់ក្នុងតំបន់នេះ។ កីឡាកររំអិលមកពីទូទាំងពិភពលោកមកទីនេះដើម្បីរំអិលក្នុងព្រៃនេះជាមួយនឹងពួកកីឡាកររំអិលកម្ពុជាជំនាន់ទីមួយ។វាលរំអិលជ្រោះផ្កាម្លិះ។កសិដ្ឋានមេអំបៅគឺជាសួនបរិស្ថានវិទ្យាលក្ខណៈឯកជននៅលើផ្លូវលំជ្រោះផ្កាម្លិះដែលបើកឡើងដើម្បី​អភិរក្សបរិស្ថានក្នុងតំបន់ដឹកនាំដោយពួកអ្នកមានចិត្តស្រលាញ់មនុស្សធម៌ដែលឃ្លាតឆ្ងាយពីមាតុភូមិរបស់ខ្លួន។ [១៤]បូជនីយដ្ឋានផ្ទះកំណើតដុនបូស្កូត្រូវបានសម្ពោធឡើងនៅខែ ឧសភា ២០១២ ជាទីសក្ការៈបូជាទៅលោកដុនបូស្កូ និងក៏ជាការបង្កើតឡើងវិញនៃផ្ទះដែលលោកចន-បូស្កូបានចាប់កំណើតនៅឆ្នាំ ១៨១៦ នៅកាស្តិលន័រវ៉ូដុនបូស្កូ អ៊ីតាលី។ ផ្ទះនេះស្ថិតនៅខាងក្នុងនៃបរិវេណមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈដុនបូស្កូ។ ភ្នំសសៀរ នៅប្រមាណ ១៤ គីឡូម៉ែត្រពីក្រុងកែប មានរមណីយដ្ឋានមួយទៀតដែលមានឈ្មោះ ថា ភ្នំសសៀរ ភ្នំនេះស្ថិតនៅចម្ងាយប្រហែល ២-៣ គីឡូម៉ែត្រពីរង្វង់មូលសេះស។ នៅទីនោះមានរូងថ្មសំខាន់ៗចំនួនបួន គឺ ល្អាងស្តេចដំរីស ល្អាងវាលស្រែមួយរយ ល្អាងស-ខ្មៅ និង ល្អាងប្រចៀវ។ ល្អាងស្តេច ដំរីស គឺជាល្អាងមួយធំហើយសំខាន់ជាងគេ សម្រាប់គោរពបូជា ព្រោះទីនេះមានថ្មពណ៌ស ដុះដូចរូបសត្វដំរី រីឯល្អាងប្រចៀវនៅផ្នែកម្ខាងទៀតនៃភ្នំ មុននឹងចូលមកដល់ទីនេះលោកអ្នកអាចនឹងឮស្នូរ សំឡេងរងំនៃសត្វប្រចៀវ។វាក៏ជារូងធំហើយជ្រៅ និង […]

The post តំបន់ទេសចរណ៍ក្នុងខេត្តកែប (Kep is a Province of Cambodia) first appeared on Buy Khmer Book​.

]]>
https://buykhmerbook.com/archives/112411/feed 0
វិស័យអប់រំរបស់ខេត្ត (Kep is a Province of Cambodia) https://buykhmerbook.com/archives/112408 https://buykhmerbook.com/archives/112408#respond Tue, 26 Oct 2021 07:32:21 +0000 https://buykhmerbook.com/?p=112408 សាលាចំនួនប្រាំជាកន្លែងអប់រំកម្រិតទុតិយសិក្សាដែលស្ថិតនៅក្នុងខេត្តនេះមានសិស្សចូលរៀនចំនួន ៥៨៨ នាក់ ក្នុងចំណោមនោះមានសិស្សស្រី ២៤៦ នាក់នៅឆ្នាំ ២០០៨។ ក្នុងឆ្នាំដដែលនោះដែរក៏មានសាលាមត្តេយ្យចំនួន ៩ និង សាលាបឋមសិក្សា ២១ ដែលមានចំនួនសិស្សសរុប ៩ ៦៤៤ នាក់ ក្នុងចំណោមនោះសិស្សជាកុមារីមាន ៤ ៥៨០ នាក់។[៨] ខណៈពេលនោះដែរ ភូមិគ្រឹះបារាំងចាស់មួយ នៅកែបធ្លាប់ជាទីកន្លែងនៃសាលារៀនបារាំងដូចជាសាលាបងស្រីនៃបុរេវេទដែលត្រូវបានបិទទ្វារនៅឆ្នាំ ១៩៧៥ នៅពេលពួកខ្មែរក្រោមកាន់អំណាច។ អគារនេះត្រូវបានវាយកម្ទេចចោលនៅដើមឆ្នាំ ២០១២ និងដីត្រូវប្រគល់ឱ្យទៅរដ្ឋកាន់កាប់វិញ។ កេរដំណែលរបស់បារាំងក្នុងវិស័យអប់រំត្រូវបានបង្ហាញឱ្យឃើញនៅពេលបច្ចុប្បន្នតាមរយៈ Ecole pour Tous ដែលលះបង់យ៉ាងខ្លាំងចំពោះក្មេងៗក្នុងតំបន់នេះ។[៩] ខេត្តនេះគ្មានសកលវិទ្យាល័យទេ ដោយហេតុថាវាមាននៅក្នុងខេត្តកំពតក្បែរខាងរួចស្រាប់ហើយ។ សាលាបច្ចេកទេសដុនបូស្កូកែប ផ្ដល់ការបណ្ដុះបណ្ដាលបច្ចេកទេសទៅដល់ប្រជាជនវ័យក្មេងក្នុងតំបន់ [១០] និង សមាគមសួនកែប[១១] វិទ្យាស្ថានទាំងពីរជាវិទ្យាស្ថានសម្រាប់មនុស្សវ័យកុមារ និង មនុស្សវ័យជំទង់។ សាលាអន្តរជាតិកែប (ស.អ.ក.)[១២] គឺជាសាលាភាសាអង់គ្លេសដំបូងនៅក្នុងខេត្តកែបដែលដើរតាមលំអានកម្មវិធីសិក្សារបស់ឃែមប៊្រិជ (Cambridge) នៅពេលព្រឹក និង នៅពេលល្ងាចបានផ្ដល់ឱ្យសិស្សខ្មែរដូចជា ការអាន ការសរសេរ និង ប្រវត្តិសាស្ត្រ ក្នុងប្រធានបទផ្សេងៗ។ […]

The post វិស័យអប់រំរបស់ខេត្ត (Kep is a Province of Cambodia) first appeared on Buy Khmer Book​.

]]>
https://buykhmerbook.com/archives/112408/feed 0
ប្រវត្តិនៃខេត្តកែបក្នុងខេត្តកែប (Kep is a Province of Cambodia) https://buykhmerbook.com/archives/112404 https://buykhmerbook.com/archives/112404#respond Tue, 26 Oct 2021 07:25:26 +0000 https://buykhmerbook.com/?p=112404 នៅសម័យសង្គមរាស្ត្រនិយមមានបង្កើតខេត្តបន្ថែមចំនួន៥ និងក្រុង ៣ គឺៈ ខេត្តព្រះវិហារ ខេត្តមណ្ឌលគីរី ខេត្តរតនគីរី ខេត្តឧត្ដរមានជ័យ ខេត្តកោះកុង និង ក្រុងព្រះសីហនុ (១៩៥៧) ក្រុងកែប (១៩៥៩) និងក្រុងគីរីរម្យ។ ខេត្តកែបទើបតែផ្ទេរពីឈ្មោះក្រុងកែបនាពេលកន្លងទៅប៉ុណ្ណោះ។ ក្រុងកែបបានកសាងឡើងតាំងពីកំឡុងឆ្នាំ ១៩០៨ ក្នុងសម័យអាណានិគមបារាំង។ ទីក្រុងនេះបានកែលម្អឱ្យក្លាយជាទីក្រុងទេសចរណ៍ឆ្នេរសមុទ្រដ៏ប្រណីតមួយក្នុង ទសវត្សរ៍ឆ្នាំ ១៩៦០ នាសម័យរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម។ តាមការតំណាលរបស់អ្នកខ្លះ ឈ្មោះទីក្រុងកែបនេះ បានក្លាយពីពាក្យបារាំង ឡឺកាប (Le cap) ប្រែមកជាពាក្យខ្មែរគឺ “ជ្រោយ” ដែលមានន័យថា ដីដុះលយទៅសមុទ្រ។មុននោះក្រុងឆ្នេរដ៏ពេញនិយមនិងល្បីល្បាញបំផុត កែបបានធ្លាក់ក្នុងកាលៈទេសៈយ៉ាប់យ៉ឺនក្នុងរយៈកាលប៉ុន្មានឆ្នាំដែរ។ ចាប់ពីដើមទសវត្ស១៩០០ រហូតដល់ ទសវត្ស១៩៦០ វាធ្លាប់ជាក្រុងរមណីយដ្ឋានជឿនលឿនសម្បូរណ៍សប្បាយសម្រាប់ឥស្សរជនបារាំងនិងខ្មែរ។ អគារចាស់នៅកែប ការភាន់ច្រឡំដ៏ធំមួយបានយល់ថាកំឡុងសម័យខ្មែរក្រហម ភាគច្រើននៃមនុគ្រឹះនិងភូមិគ្រឹះត្រូវបានគេកម្ទេចចោល។ ជាក់ស្ដែង អ្នកស្រុកដែលរស់នៅប្រចាំនៅទីនោះ ដោយសារតែខ្វះខាតលុយកាក់ និង ស្បៀងអាហារ ក៏បានរំលំភូមិគ្រឹះមួយចំនួនដូច្នេះហើយ ទើបពួកគាត់អាចយកចំណែកដែលអាចលក់បានដោះដូរនៅវៀតណាមដើម្បីបានជាប្រាក់សុទ្ធ និងអង្ករ។[ត្រូវការអំណះអំណាង] ភូមិគ្រឹះកែបជាច្រើនត្រូវបានគេបោះបង់ចោល ប៉ុន្តែភាពរុងរឿងខ្លះៗរបស់អតីតក្រុងមួយនេះនៅតែឃើញមានដដែល។ មហាសាគរបានអូសបន្លាយជាខ្សែ រួមនិងកន្លែងដើរលេងដ៏ទូលាយនិងរូបចម្លាក់ធំៗ។ ព្រះបាទសីហនុបានកសាងព្រះរាជដំណាក់មួយដែលបែរមុខទៅឈូងសមុទ្រថៃ ប៉ុន្តែដំណាក់នោះមិនមានអ្នកកាន់កាប់ […]

The post ប្រវត្តិនៃខេត្តកែបក្នុងខេត្តកែប (Kep is a Province of Cambodia) first appeared on Buy Khmer Book​.

]]>
https://buykhmerbook.com/archives/112404/feed 0
កោះពោធិ៍ក្នុងខេត្តកែប (Kep is a Province of Cambodia) https://buykhmerbook.com/archives/112400 https://buykhmerbook.com/archives/112400#respond Tue, 26 Oct 2021 07:13:14 +0000 https://buykhmerbook.com/?p=112400 កោះពោធិ៍គឺជាកោះមួយទៀតដែលមានទេសភាពស្រស់ស្អាតដែល ត្រូវនឹងចំណូលចិត្តចំពោះភ្ញៀវដែលនិយមគោលដៅបរិស្ថានទេសចរណ៍ ហើយ វាក៏មានឆ្នេរខ្សាច់ល្អប្រកបដោយភាពស្ងប់ស្ងាត់ផងដែរ។ កោះនេះលម្អដោយឆ្នេរខ្សាច់ពណ៌ពងមាន់ ព័ទ្ធជុំវិញដោយព្រៃឈើពណ៌បៃតងស្រស់។ កោះពោធិ៍ គឺជាភូមិដ្ឋានរបស់អ្នកនេសាទប្រមាណជា ៥០ គ្រួសារ ដែលរស់នៅ យ៉ាងស្ងាត់ស្ងៀមលើកោះនៃភូមិសាស្ត្រខេត្តកែបនេះ។ វាក៏ដូចនឹងសហគមន៍ អ្នកនេសាទឯទៀតៗផងដែរ អ្នកភូមិកោះពោធិ៍រស់នៅដោយសេចក្តីថ្លៃថ្នូរ និង សកម្មក្នុងអាជីពជាអ្នកនេសាទរបស់ខ្លួន។ ប្រជាពលរដ្ឋនៅកោះពោធិ៍ ១០០ ភាគរយគឺជាអ្នកនេសាទ ពួកគេពុំដែលចាកចេញពីមហាសាគរទៅរកដី គោកឡើយ។ ទីនោះពុំមានសាលារៀនសម្រាប់កុមារ គ្មានមន្ទីរពេទ្យ ហើយ ក៏គ្មានអគ្គិសនីប្រើប្រាស់ដែរ។ វាជាភូមិដាច់ស្រយាលដែលមានចម្ងាយប្រហែល ១០ សហាតិមាត្រពីក្រុងកែប។ដើម្បីទៅដល់កោះពោធិ៍គឺត្រូវធ្វើដំណើរពីមួយម៉ោងទៅពីរម៉ោង ពោលគឺយឺត ឬ លឿនទៅតាមអាកាសធាតុសមុទ្រដែលមានរលកធំ ឬ តូច។ ដើម្បីចំណាយតិច ភ្ញៀវទាំងឡាយគួរទិញសំបុត្រទូកទៅកោះពោធិ៍វិញ ត្រូវចំណាយ ៤០ ដុល្លារទាំងទៅទាំងមក ឬក៏ភ្ញៀវទៅកោះទន្សាយ ក្នុងតម្លៃទៅមក ២០ ដុល្លារ សិន ហើយនៅពេលជិះអ្នកអាចចរចាជាមួយអ្នកបើកទូកដោយផ្ទាល់ឱ្យជូនទៅ កោះពោធិ៍បន្តទៀតក៏បាន។ អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកែប

The post កោះពោធិ៍ក្នុងខេត្តកែប (Kep is a Province of Cambodia) first appeared on Buy Khmer Book​.

]]>
https://buykhmerbook.com/archives/112400/feed 0
កោះទន្សាយក្នុងខេត្តកែប (Kep is a Province of Cambodia) https://buykhmerbook.com/archives/112394 https://buykhmerbook.com/archives/112394#respond Tue, 26 Oct 2021 07:01:46 +0000 https://buykhmerbook.com/?p=112394 កោះទន្សាយតាំងនៅប្រហែល ៤,៥ សហាតិមាត្រ ភាគនិរតីនៃខេត្តកែប។ ពួកអ្នកទេសចរណ៍ត្រូវបានទាក់ទាញដោយឆ្នេរខ្សាច់សក្បុសពីរកន្លែង និងទឹកសមុទ្ររាក់ដែលសាកសមសម្រាប់ការហែលទឹកលេង។ បាតសមុទ្រមាន ផ្កាថ្មប៉ប្រះទឹកចម្រុះផ្សេងៗ សត្វ និង រុក្ខជាតិសមុទ្រដែលទាក់ទាញឱ្យមានពួកអ្នកស្រាវជ្រាវ និង អ្នកបរិស្ថានវិទ្យាចូលមកសិក្សា។ឈ្មោះកោះទន្សាយបានមកពីពាក្យថា រំសាយ។ កាលមួយនោះដើម្បីចៀសឱ្យផុតពីកងទ័ពរបស់នាយបញ្ជាការ ព្រះអង្គម្ចាស់សាគររាជមានការអស់សង្ឃឹមយ៉ាងខ្លាំងដោយសារតែពួករាជបរិវាររបស់ទ្រង់មានសភាពនឿយហត់អស់ទៅហើយ។ ព្រះអង្គបានដឹកនាំកងទ័ពដែលសេសសល់ឆ្លងកាត់សមុទ្រទៅកាន់កោះមួយនៅចំពីមុខក្រុងកែប ដែលជាកន្លែងកងទ័ពបានចែកផ្លូវគ្នា។ ដោយហេតុនោះហើយ កោះនេះក៏ត្រូវគេហៅថាកោះរំសាយ កោះអម្សាយ កោះអន្សាយ និង កោះទន្សាយ ដែលយើងបានស្គាល់ដូចសព្វថ្ងៃនេះ។ រឿងមួយទៀត តាមរយៈអ្នកស្រុកដែលបានរស់នៅទីនោះតាំងពីក្មេងនៅកែបមុនឆ្នាំ ១៩៧៥ ថាកោះនេះពីមុនហៅថា កោះអន្តាយ។ វាមិនមានន័យច្បាស់លាស់ទេចំពោះពាក្យមួយនេះ។ កោះទន្សាយមានផ្ទៃដី ពីរសហាតិមាត្រក្រឡា។ នៅក្នុងសម័យសង្គមរាស្ត្រនិយមដឹកនាំដោយព្រះបាទនរោត្តម-សីហនុ កោះទន្សាយបានក្លាយជាកន្លែងឃុំឃាំងអ្នកទោស ហើយពួកអ្នកទោសទាំងនោះក៏ជាអ្នកការពារកោះនោះដែរ។ គេនៅឃើញមានស្លាកស្នាមខ្លះៗ បន្សល់ទុកដូចជា ផ្លូវរទេះសេះ និង ផ្ទះឈើប្រក់ស្បូវដែលសាងសង់ឡើងនាសម័យនោះ។ ភាគច្រើននៃហេដ្ឋារចនាសម្ព័ន្ធនេះត្រូវបានបំផ្លិចបំផ្លាញដោយធាតុអាកាស និង សង្គ្រាមជាច្រើនទសវត្ស។ សព្វថ្ងៃនេះកោះទន្សាយគឺជាកន្លែងទាក់ទាញទេសចរណ៍ដ៏សំខាន់សម្រាប់ខេត្តកែប។ មានផ្ទះសំណាក់ប្រហែល ៨ និង ភោជនីយដ្ឋានប្រហែល ៥ បានបើកក្នុងមូលដ្ឋានកោះនោះ ដែលបម្រើសេវាអាហារសមុទ្រស្រស់ៗដ៏សំខាន់ដូចជា ក្ដាម ព្រោនបង្កង និង […]

The post កោះទន្សាយក្នុងខេត្តកែប (Kep is a Province of Cambodia) first appeared on Buy Khmer Book​.

]]>
https://buykhmerbook.com/archives/112394/feed 0
កោះរបស់ខេត្តកែប (Kep is a Province of Cambodia) https://buykhmerbook.com/archives/112391 https://buykhmerbook.com/archives/112391#respond Tue, 26 Oct 2021 06:57:54 +0000 https://buykhmerbook.com/?p=112391 ទៀបកោះកែបលយទៅទិសនិរតីនៃឆកកែបជារាងត្រីកោណ។ ប្រជុំកោះ និងកូនកោះតូចៗទាំង ១៣ ស្ថិតនៅខាងកើតនៃទៀបកោះមួយនេះ: កោះកុក កោះត្បាល់ កោះទន្សាយ កោះពោធិ៍ កោះម៉ាកប្រាង កោះម៉ាតាយ កោះសារ៉ាង កោះសេះ កោះស្ងួត កោះស្វាយ កោះស្វាយព្រៃ កោះហាលត្រី កោះអង្គ្រង និងកោះខ្ទះ។ អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកែប

The post កោះរបស់ខេត្តកែប (Kep is a Province of Cambodia) first appeared on Buy Khmer Book​.

]]>
https://buykhmerbook.com/archives/112391/feed 0
រដ្ឋបាលខេត្តក្នុងខេត្តកែប (Kep is a Province of Cambodia) https://buykhmerbook.com/archives/112388 https://buykhmerbook.com/archives/112388#respond Tue, 26 Oct 2021 06:52:55 +0000 https://buykhmerbook.com/?p=112388 ស្រុកដំណាក់ចង្អើរ វាគឺជាស្រុកមួយធំបំផុតក្នុងខេត្តនេះហើយត្រូវបានបែងចែកទៅជាពីរ ឃុំ គឺឃុំអង្កោលនៅខាងលិច និង ឃុំពងទឹកនៅខាងកើត និង ១១ ក្រុម។ វាជាកន្លែងដែលជនជាតិអូស្ត្រាលី ឌែវិដ-វិលសុន អាយុ ២៩ ឆ្នាំ ជនជាតិប៊្រិតថេន ម៉ាខ-ស៊្លែតថឺរ អាយុ ២៨ ឆ្នាំ និងបុរសជនជាតិបារាំង ហ្សង់មីឈែល-ប្រាកេត អាយុ ២៧ ឆ្នាំ ត្រូវបានគេចាប់ខ្លួនដោយអង្គភាពទ័ពព្រៃខ្មែរក្រហមដឹកនាំដោយលោកមេបញ្ជាការឈូក-រិន នៅខែ មិថុនា ១៩៩៤។ កែប ក្រុងកែប ស្ថិតនៅចំកណ្ដាលនៃខេត្ត ត្រូវបានបែងចែកទៅជាបីសង្កាត់ គឺ សង្កាត់កែប នៅខាងកើតនៃទៀបកោះកែប សង្កាត់អូរក្រសារ និង សង្កាត់ព្រៃធំ នៅខាងលិច និងប្រាំក្រុម។​ ការផ្លាស់ប្ដូរឈ្មោះពីក្រុងកែប ទៅជាខេត្តកែប(ក្នុងឆ្នាំ២០០៩)  តាមគោលដៅរដ្ឋបាល, ខេត្តកែបជាខេត្តមួយ មានស្ថានភាពការងារ ដូចនឹង ស្ថានភាពការងារនៃខេត្តមួយដែរ។ ខេត្តកែប ត្រូវបានចែកចេញជា ក្រុង១ និងស្រុក១ ក្នុងនោះរួមមាន ៥ ឃុំ និង សង្កាត់៖ កូដស្រុកក្រុង ស្រុក-ក្រុងជាខ្មែរ ស្រុក-ក្រុងជាឡាតាំង ២២០១ ស្រុកដំណាក់ចង្អើរ Damnak Chang’aeur ២២០២ ក្រុងកែប Kep អត្ថបទដកស្រង់ពី៖ […]

The post រដ្ឋបាលខេត្តក្នុងខេត្តកែប (Kep is a Province of Cambodia) first appeared on Buy Khmer Book​.

]]>
https://buykhmerbook.com/archives/112388/feed 0