មណ្ឌលគិរី (Mondulkiri) | Buy Khmer Book​ https://buykhmerbook.com ACCA, MBA, Tax Agent ជាអ្នកនិពន្ធហើយអាចប្រលងជាប់៖ ACCA រហូត ៤ មុខវិជ្ជាក្នុងពេលតែម្តង, Tax Agent ពិន្ទុខ្ពស់, MBA & BBA ជាប់ជាសិស្សពូកែ និងមានបទពិសោធការងារជាង ១០ ឆ្នាំ ព្រមទាំងអ្នកនិពន្ធផ្សេងៗ ?ទិញឯកសារហើយ អានមិនយល់អាចសួរបាន Tue, 26 Oct 2021 09:28:22 +0000 en-US hourly 1 គមនាគមន៍ក្នុងខេត្តមណ្ឌលគិរី (Mondulkiri is a Province of Cambodia) https://buykhmerbook.com/archives/112480 https://buykhmerbook.com/archives/112480#respond Tue, 26 Oct 2021 09:20:47 +0000 https://buykhmerbook.com/?p=112480 ប្រព័ន្ធគមនាគមន៍នៅខេត្តមណ្ឌលគីរីវិញ ដោយនាពេលបច្ចុប្បន្ននេះ មធ្យោបាយធ្វើដំនើរ កាន់តែមានការរីកចំរើនគ្រប់ផែ្នក។ យោងទៅតាមការរីកចំរើននេះ ខេត្តមណ្ឌលគីរីមានទំនាក់ទំនង ក្នុងប្រទេសតាមផ្លូវគោក និងផ្លូវអាកាស។ សេវាដឹកជញ្ជូនផ្លូវអាកាស ខេត្តមណ្ឌលគីរី មានព្រលានយន្តហោះមួយសំរាប់ការហោះហើរនៅក្នុងស្រុក។ ថ្វីត្បិតតែវាមានលក្ខណះ តូចចង្អៀត និងពុំទាន់មានការរីកចំរើន ព្រមទាំងមិនទាន់បានដំនើរការហោះហើរក៏ដោយ តែយើងសង្ឃឹមថា នៅពេលអនាគតដ៏ឆាប់ខាងមុខនេះ នឹងមានការអភិវឌ្ឍនូវព្រលានយន្ត ជាមិនខានឡើយ។ សេវាដឹកជញ្ជូនផ្លូវថ្នល់ ខេត្តមណ្ឌលគីរីមានប្រព័ន្ធផ្លូវថ្នល់ ដែលរាជរដ្ឋាភិបាលកំពុងតែធ្វើការអភិវឌ្ឍ។ នាពេលបច្ចុប្បន្ននេះ ផ្លូវដែលធើ្វដំណើរពីភ្នំពេញ ទៅកាន់ខេត្តមណ្ឌលគីរី មានលក្ខណះពិបាក និងមានធូលីច្រើនដែលបង្កអោយមានការលំបាកក្នុងការធ្វើដំណើរ ប៉ុនែ្តទោះបីជាយ៉ាងណាក៏ដោយ ទាំងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅ ទីនោះកំពុងតែធ្វើការអភិវឌ្ឍ និងខិតខំថែរក្សាការពារប្រព័ន្ធផ្លូវថ្នល់នៅទីនោះអោយមាន លក្ខណះងាយស្រួលក្នុងការធ្វើដំណើរ។ ហើយសណ្ឋានដីខេត្តមណ្ឌលគីរី ជាតំបន់ភ្នំនិងខ្ពង់រាប មានកូនភ្នំតូចៗ នាំអោយផ្លូវថ្នល់ភាគច្រើននៅក្នុងតំបន់នេះមានលក្ខណះឡើងចុះ ដែលនាំអោយពេលធើ្វដំណើរនៅដងវិថីនានា គេអាចគយគន់ ទេសភាពដ៏ស្រស់ស្អាត សណ្ឋាគារនៅលើកូនភ្នំ សំណង់តូចៗជាច្រើន និងភូមិរបស់អ្នកស្រុកនៅទីនោះ ជាពិសេសនោះនៅ ពេលថៃ្ងមានសភាពស្រស់ស្អាតជាទីបំផុត។ អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តមណ្ឌលគិរី

The post គមនាគមន៍ក្នុងខេត្តមណ្ឌលគិរី (Mondulkiri is a Province of Cambodia) first appeared on Buy Khmer Book​.

]]>
https://buykhmerbook.com/archives/112480/feed 0
ទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី (Mondulkiri is a Province of Cambodia) https://buykhmerbook.com/archives/112475 https://buykhmerbook.com/archives/112475#respond Tue, 26 Oct 2021 09:15:35 +0000 https://buykhmerbook.com/?p=112475 ខេត្តមណ្ឌលគីរីសំបូរទៅដោយរមណីយដ្ឋានធម្មជាតិ ជាពិសេសទឹកជ្រោះដ៏ស្រស់ត្រកាលជាច្រើន។ ក្រៅពីនេះនៅមានរមណីយដ្ឋាន ឆ្នេរទន្លេ ចំការស្រល់ ដែនជំរកសត្វព្រៃ និងភូមិជនជាតិភាគតិចជាដើម។ នៅខេត្តមណ្ឌលគីរីវិញការផ្តល់នូវសេវាកម្មលើ ការស្នាក់នៅ ការហូបចុក ទោះបីជាមិនមាន ភាពសំបូរបែបដូចនៅក្រុងភ្នំពេញក៏ដោយ ក៏នៅទីនោះមានការរៀបចំ និងផ្តល់នូវភាពងាយស្រួលដល់អ្នកទេសចរ ដែលទៅលេងនៅទីនោះដែរ ព្រោះការផ្តល់អោយនូវសេវាកម្មម្អូបអាហារមានសារះ សំខាន់ខ្លាំងណាស់សំរាប់ ទេសចរដែលទៅកំសាន្តនៅទីរមណីយដ្ឋានណាមួយក៏ដូចណាមួយដែរ តែងតែមានតំរូវការជាចំបងចំពោះការហូប ចុកជាប្រចាំថៃ្ង។ ចំពោះសេវាកម្មស្នាក់នៅវិញ មានសណ្ឋាគារ និងផ្ទះសំណាក់ជាច្រើនកនែ្លងដែលផ្តល់ភាពងាយស្រួល ដល់ការស្នាក់ របស់ភ្ញៀវទេសចរ ដែលទៅកំសាន្តនៅតាមរមណីយដ្ឋាននានា។ នៅ ក្នុងខេត្តមណ្ឌលគីរីនេះ តាមរបាយការណ៏របស់ក្រសួងទេសចរណ៏បានអោយដឹងថា នៅទូទាំងខេត្តមណ្ឌលគីរីទាំងមូលមានសណ្ឋាគារចំនួន៥ ផ្ទះសំណាក់ចំនួន១២ មានបន្ទប់ចំនួន១៤៨បន្ទប់ និងភោជនីយដ្ឋានមានចំនួន១១កនែ្លង។ សណ្ឋាគារ និង ប្រភេទដទៃទៀតនៃសេវាកម្មស្នាក់នៅ ភោជនីយដ្ឋាន ហាងកាហេ្វ ភេសជ្ជះ ទីភ្នាក់ងារទេសចរណ៍ ដែលផ្តល់សេវាកម្មព័ត៌មានទេសចរណ៍ សាលប្រជុំ មូលដ្ឋានសម្ភារះសំរាប់ព្យាបាលជំងឺ ថ្នាំពេទ្យ និង សេវាកម្មពេទ្យ ធនាគារ កនែ្លងប្តូរបា្រក់ ហាងលក់ទំនិញ សេវាកម្មឯកជន សេវាកម្មប្រៃសណីយ៍ និងសេវាកម្មជាច្រើនទៀត គឺសុទ្ធសឹងតែជាសេវាកម្មទេសចរណ៍យ៉ាងសំខាន់ដើម្បីទាក់ទាញ និងធ្វើអោយភ្ញៀវទេសចរមានទំនុកចិត្ត ទៅលើការផ្តល់អោយនូវសម្បទាន […]

The post ទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី (Mondulkiri is a Province of Cambodia) first appeared on Buy Khmer Book​.

]]>
https://buykhmerbook.com/archives/112475/feed 0
រដ្ឋបាលក្នុងខេត្តមណ្ឌលគិរី (Mondulkiri is a Province of Cambodia) https://buykhmerbook.com/archives/112470 https://buykhmerbook.com/archives/112470#respond Tue, 26 Oct 2021 09:10:30 +0000 https://buykhmerbook.com/?p=112470 ស្រុក ខេត្តមណ្ឌលគិរី (អង់គ្លេស: Mondul Kiri Province) ស្ថិតនៅ ខេត្ត មាន ៤ស្រុក ១៧ឃុំ និង ៩២ភូមិ÷ ខេត្តមណ្ឌលគិរី លេខកូដស្រុក/ក្រុង ឈ្មោះស្រុក/ក្រុងជាអក្សរខ្មែរ ឈ្មោះស្រុក/ក្រុងជាអក្សរឡាតាំង ចំនួនឃុំ/សង្កាត់ ១១០១ ស្រុកកែវសីមា Kaev Seima ៥ ១១០២ ស្រុកកោះញែក Kaoh Nheaek ៦ ១១០៣ ស្រុកអូររាំង Ou Reang ២ ១១០៤ ស្រុកពេជ្រាដា Pech Chreada ៤ ១១០៥ ក្រុងសែនមនោរម្យ Senmonorom ៤ ភូមិ ពូលុង(Pou Lung) 10 គម (15នាទី) ពី សែនមនោរម្យ ពូទ្រូ(Pou Trou) 20 គម (មួយម៉ោង) ពី សែនមនោរម្យ ពូត្រាង(Pou Tang) […]

The post រដ្ឋបាលក្នុងខេត្តមណ្ឌលគិរី (Mondulkiri is a Province of Cambodia) first appeared on Buy Khmer Book​.

]]>
https://buykhmerbook.com/archives/112470/feed 0
ប្រជាសាស្រ្តខេត្តមណ្ឌលគិរី (Mondulkiri is a Province of Cambodia) https://buykhmerbook.com/archives/112464 https://buykhmerbook.com/archives/112464#respond Tue, 26 Oct 2021 09:08:04 +0000 https://buykhmerbook.com/?p=112464 ខេត្តមណ្ឌលគីរីមានផៃ្ទដីសរុបទាំងអស់ ១៤២៨៨គីឡូម៉ែត្រការ៉េ ដែលមានប្រជាជនសរុប ៣២៤០៧នាក់ មាន៥៦៥៧គ្រួសារ ប្រុស១៦៣៨០នាក់ និង ស្រី១៦០២៧នាក់ (តាមរបាយការណ៍ជំរឿនឆ្នាំ១៩៩៨) ហើយដង់ស៊ីតេប្រជាជនគិតជាមធ្យម ២នាក់ក្នុង ១គីឡូម៉ែត្រការ៉េ អត្រាកំនើនប្រជាជន ០.៣២ភាគរយ។ ខេត្តមណ្ឌលគីរី ជាតំបន់ភ្នំ និង ខ្ពង់រាបស្ថិតនៅប៉ែកឥសាននៃប្រទេសកម្ពុជា ដែលប្រជាពលរដ្ឋភាគច្រើន ជាជនជាតិភាគតិច ខេត្តមណ្ឌលគីរីមានប្រជាជនព្នង ៨០ភាគរយ ក្រៅពីនេះមានជនជាតិចំរុះគ្នាផេ្សងៗទៀត ដូចជា ខែ្មរ ចិន វៀតណាម ថៃ ខែ្មរឥស្លាម និង មាន ជនជាតិភាគតិចមួយចំនួនទៀត ហើយការប្រកបរបរកស៊ីរបស់ពួកគេនៅទីប្រជុំជន គឺទីរួមខេត្តគេប្រកបមុខរបរពាណិជ្ជកម្ម បើនៅឯជនបទវិញគេ ដើរបោចវល្លិ ដើរប្រមាញ់សត្វតាមរបៀបបុរាណ ចំពោះការធ្វើស្រែវិញមានតែនៅស្រុកកោះញែកមួយប៉ុណ្ណោះ គេធ្វើ ស្រែបុកដាំនៅលើខ្នងភ្នំ ដូច្នេះអំណោយផលវាទទួលបានតិចណាស់ព្រោះវាអាស្រ័យទៅលើទឹក ភ្លៀង ប្រសិន បើភ្លៀងធ្លាក់ជោកជាំទើប ដំណាំស្រូវរបស់ពួកគាត់ បានផលល្អ ជីវភាពរបស់ពលរដ្ឋនៅខេត្តមណ្ឌលគីរី មានកំរិតទាបណាស់ក្នុង មួយថៃ្ងមនុស្សម្នាក់មិនអាចរកចំណូល បាន៥០០រៀលផង។ ក្រៅពីមុខរបរធ្វើស្រែ ប្រជាជនខ្លះទៀតមានមុខរបរ ជាអ្នកចំការ មន្រ្តីរាជការ រីឯខ្លះទៀត […]

The post ប្រជាសាស្រ្តខេត្តមណ្ឌលគិរី (Mondulkiri is a Province of Cambodia) first appeared on Buy Khmer Book​.

]]>
https://buykhmerbook.com/archives/112464/feed 0
ទីទាំងភូមិសាស្រ្តក្នុងខេត្តមណ្ឌលគិរី (Mondulkiri is a Province of Cambodia) https://buykhmerbook.com/archives/112461 https://buykhmerbook.com/archives/112461#respond Tue, 26 Oct 2021 09:03:14 +0000 https://buykhmerbook.com/?p=112461 ខេត្តមណ្ឌលគីរីជាខេត្តមួយដែលសិ្ថតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ខាងកើតជាប់នឹង ប្រទេស វៀតណាមខាងជើងជាប់នឹង ខេត្តរតនគីរី ខាងជើងឈាងខាងលិចជាប់នឹង ខេត្តស្ទឹងត្រែងខាងលិចជាប់នឹងខេត្តក្រចេះ ហើយមានចំងាយ ៣៨០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៨ ៧ និង៧៦ដោយឆ្លងកាត់តាមខេត្តកណ្ដាល ព្រៃវែង ត្បូងឃ្មុំកំពង់ចាម និងក្រចេះ ផ្លូវដែលអាចធ្វើដំណើរទៅដល់ខេត្តមណ្ឌលគីរី បានមានផ្លូវគោក និងផ្លូវអាកាស បើយើង ធ្វើដំណើរតាមផ្លូវគោកយើងនិងឃើញថាកំណាត់ផ្លូវពី ភ្នំពេញទៅមណ្ឌលគិរី ជាផ្លូវ កៅស៊ូដែលផ្តល់នូវលក្ខណះងាយស្រួលក្នុងការធ្វើដំណើរ ។ ខេត្តនេះមានអាកាសធាតុខុសពីខេត្តផេ្សងៗទៀតនៅកម្ពុជា ដោយនៅក្នុងរដូវក្តៅ សីតុណ្ហភាពចាប់ពី ២៧°C ទៅ ៣១°C ដែលអាចចុះត្រជាក់នៅពេលយប់ ខេត្តមណ្ឌលគីរីជាតំបន់ទេសចរណ៏ធម្មជាតិ ធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតំបន់ទេសចរណ៏ធម្មជាតិជាច្រើនដូចជា ទឹកជ្រោះប្រកបដោយហ្វូងមច្ឆា ជាច្រើនប្រភេទ ព្រមទាំង រុក្ខជាតិ សត្វព្រៃ ព្រៃកោងកាង និងភ្នំតូច ធំ ជាច្រើន។ អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តមណ្ឌលគិរី

The post ទីទាំងភូមិសាស្រ្តក្នុងខេត្តមណ្ឌលគិរី (Mondulkiri is a Province of Cambodia) first appeared on Buy Khmer Book​.

]]>
https://buykhmerbook.com/archives/112461/feed 0
សង្ខេបពីខេត្តមណ្ឌលគិរី (Mondulkiri is a Province of Cambodia) https://buykhmerbook.com/archives/112452 https://buykhmerbook.com/archives/112452#respond Tue, 26 Oct 2021 08:56:04 +0000 https://buykhmerbook.com/?p=112452 ខេត្តមណ្ឌលគីរីជាខេត្តស្ថិតនៅភាគខាងកើតប្រទេសកម្ពុជា។ ខេត្តនេះមានផ្ទៃដីធំជាងគេ តែមានប្រជាជនតិចជាងគេ។ ទីរួមខេត្តឈ្មោះក្រុងសែនមនោរម្យ។ ខេត្តមណ្ឌលគីរីជាតំបន់ទេសចរណ៏ធម្មជាតិធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតំបន់ទេសចរណ៏ធម្មជាតិជាច្រើនដូចជាទឹកជ្រោះប្រកបដោយហ្វូងមច្ឆាជាច្រើនប្រភេទ ព្រមទាំងរុក្ខជាតិ សត្វព្រៃ ព្រៃកោងកាង និងភ្នំតូចធំជាច្រើន។ អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តមណ្ឌលគិរី

The post សង្ខេបពីខេត្តមណ្ឌលគិរី (Mondulkiri is a Province of Cambodia) first appeared on Buy Khmer Book​.

]]>
https://buykhmerbook.com/archives/112452/feed 0