ព្រៃវែង (Prey Veng) | Buy Khmer Book​ https://buykhmerbook.com ACCA, MBA, Tax Agent ជាអ្នកនិពន្ធហើយអាចប្រលងជាប់៖ ACCA រហូត ៤ មុខវិជ្ជាក្នុងពេលតែម្តង, Tax Agent ពិន្ទុខ្ពស់, MBA & BBA ជាប់ជាសិស្សពូកែ និងមានបទពិសោធការងារជាង ១០ ឆ្នាំ ព្រមទាំងអ្នកនិពន្ធផ្សេងៗ ?ទិញឯកសារហើយ អានមិនយល់អាចសួរបាន Thu, 28 Oct 2021 09:43:46 +0000 en-US hourly 1 សេដ្ឋកិច្ចក្នុងខេត្តព្រៃវែង (Prey Veng is a Province of Cambodia) https://buykhmerbook.com/archives/112802 https://buykhmerbook.com/archives/112802#respond Thu, 28 Oct 2021 09:41:50 +0000 https://buykhmerbook.com/?p=112802 រាល់​ឆ្នាំ​ខេត្ត​ព្រៃ​វែង​​ទទួល​ដី​ភក់​​ដែល​ទន្លេ ស្ទឹង និង ព្រែក​មួយ​ចំនួន​នាំ​យក​មក​ចាក់​ក្នុង​ស្រែ​ចម្ការ​​នានា​​នៅ​ក្នុង​រដូវ​វស្សា ដូច្នោះ​ហើយ​ទើប​ធ្វើ​ឲ្យ​​​តំបន់​នេះ​មាន​ជីជាតិ​ល្អ​ងាយ​ស្រួល​​ដាំដុះ​​ស្រូវ​និង​ដំណាំ​ផ្សេងៗ​​នៅ​ក្នុង​វិស័យ​កសិកម្ម និង ប្រមូល​ជលផល​​ផ្សេងៗ ។ ខេត្ត​នេះ​ត្រូវ​បាន​​​ទទួល​ស្គាល់​ជាទូទៅ​ថា​ជា​ “ខ្សែ​ក្រវាត់​បៃតង​​ធំ” នៃ​ប្រទេស​កម្ពុជា ។ ធញ្ញជាតិ​សំខាន់​ជាង​គេ​របស់​ខេត្ត​ព្រៃ​វែង​គឺ​ស្រូវ ដែល​ខេត្ត​នេះ​ចូលរួម​ចំនួន ១០ ភាគរយ​នៃ​ផលិតផល​ស្រូវ​សរុប​របស់​ប្រទេស ។ លើស​ពី​នោះ​ទៀត​ ប្រជាកសិករ​នៅ​ក្នុង​ខេត្ត​ព្រៃវែង​ក៏​​ប្រមូល​ផល​​​ថ្នាំ​ជក់ សណ្តែក​បាយ ស្ករ​អំពៅ ស្ករ​ត្នោត ដំឡូង​ឈើ (ដំឡូង​មី ឬ ដំឡូង​បារាំង) ល្ង និង ផ្លែ​ឈើ​ច្រើន​ប្រភេទ​ទៀត ដូច​ជា​ ដូង ស្វាយ ស្វាយ​ចន្ទី ។ កាលពី​អតីតកាល ដើម​កៅស៊ូ​ក៏​បាន​ដើរ​តួ​សំខាន់​ផង​ដែរ​នៅ​ក្នុង​សេដ្ឋកិច្ច​នៃ​ខេត្ត​នេះ ក៏​ប៉ុន្តែ​ចម្ការ​កៅស៊ូ​ត្រូវ​បាន​បោះបង់​ចោល​នៅ​ក្នុង​សម័យ​សង្គ្រាម​​​បង្ហូរ​ឈាម​ជាច្រើន​ទសវត្ស​កន្លង​ទៅ៕ ផ្សារ​សំខាន់ៗ​នានា​នៅ​ក្នុង​ខេត្ត​ព្រៃវែង​មាន​ដូច​ជា ៖ កញ្ជ្រៀច កន្ទួត កអណ្ដើក កំចាយមារ ផ្សារកំពង់ពពិល កំពង់ត្របែក កំពង់សិង្ហ ក្របៅ ច្រេះ ជើងទឹក ឈើកាច់ ទ្រា បន្ទាយចក្រី បាភ្នំ បេងបុរី ពាមុន្ទារ […]

The post សេដ្ឋកិច្ចក្នុងខេត្តព្រៃវែង (Prey Veng is a Province of Cambodia) first appeared on Buy Khmer Book​.

]]>
https://buykhmerbook.com/archives/112802/feed 0
តំបន់ទេសចរណ៍ក្នុងខេត្តព្រៃវែង (Prey Veng is a Province of Cambodia) https://buykhmerbook.com/archives/112797 https://buykhmerbook.com/archives/112797#respond Thu, 28 Oct 2021 09:40:18 +0000 https://buykhmerbook.com/?p=112797 ខេត្ត​ព្រៃវែង​មាន​​តំបន់​​​ទេសចរណ៍​វប្បធម៌​ តំបន់​ទេសចរណ៍​ធម្មជាតិ និង តំបន់​ទេសចរណ៍​​កែច្នៃ មួយ​ចំនួន​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ក្នុង​ស្រុក ភ្ញៀវ​មក​ពី​ខេត្ត​ក្រុង​ផ្សេងៗ​ និង ភ្ញៀវ​​ទេសចរណ៍​បរទេស ។ ខាង​ក្រោម​នេះ​គឺ​ជា​តំបន់​ទេសចរណ៍ដែល​​​ទេសចរ​​ជាតិ​ និង ​អន្តរជាតិ​​អាច​មក​​​ទស្សនា​​កំសាន្តបាន​ ៖ រមណីយដ្ឋាន​នគរភ្នំ​ : រមណីយដ្ឋាន​គំរូ​ស្ថិត​នៅ​ក្នុង​ស្រុក​បាភ្នំ​ គឺ​ជា​រមណីយដ្ឋាន​​​មួយដែល​មាន​​​​ទេសចរ​ជា​ច្រើន​​​​​មក​ពី​តំបន់​​ផ្សេងៗ​ជួបជុំគ្នា​ដើម្បី​ប្រារព្ធ​ធ្វើ​ពិធី​សាសនា​តាម​លទ្ធិព្រាហ្មណ៍​​មួយ គឺ បុណ្យ​ឡើងអ្នកតាមេសរ ដែល​មាន​រយៈពេល ៣ ថ្ងៃ ។ ប្រជាជន​តែង​ប្រារព្ធ​ធ្វើ​បុណ្យ​ឡើង អ្នកតាមេសរ រៀងរាល់ឆ្នាំ ព្រោះ​ពិធី​នេះ​​គឺ​ជា​ទំនៀមទម្លាប់​មាន​តាំងពី​បុរាណ ។ ប្រជាជន​ខ្មែរ​​តែង​នាំគ្នា​ប្រារព្ធធ្វើ​ពិធី​នេះ​​ដើម្បី​រំលឹក​​គុណបុព្វបុរស ដើម្បី​សុំ​សេចក្ដីសុខ​ សុំទឹកភ្លៀង និង ជាពិសេស​ដើម្បី​សុំ​​អ្នកតា​មេសរ​​ជួយការពារ​​​សុវត្ថិភាព​ និង សន្តិសុខ​ជូន​​ប្រជាជន ។ ប្រាសាទ​ព្រះ​វិហារច័ន្ទ : ស្ថិត​នៅ​ក្នុង​ស្រុក​បាភ្នំ ។ ទំនប់​ស្នេហ៍ : ស្ថិត​នៅ​ក្នុង​ស្រុក​បាភ្នំ​ ប៉ុន្តែ​ទី​នេះ​មិនទាន់​​មាន​ការ​​​រៀប​ចំ​កែ​ច្នៃ​ឲ្យ​ក្លាយ​ទៅ​ជា​រមណីស្ថាន​គួរ​ជា​ទី​ទាក់ចិត្ត​នៅ​ឡើយ​ទេ ។ មជ្ឈមណ្ឌល​ភ្ញាស់​កូន​ត្រីពូជ​ភូមិ​បាទី : ឃុំ​ពាមរក៍​ ស្រុក​ពាមរក៍ ។ ​បូជនីយដ្ឋាន​បារាយ​អណ្តែត​ : ភូមិ​បារាយណ៍​អណ្តែត​ ឃុំ​បារាយណ៍ ស្រុក​កំពង់​លាវ ។ វាល​ចុង​ប៉ម : ភូមិ​លេខ​១ សង្កាត់​កំពង់លាវ ក្រុងព្រៃវែង។ ប្រាសាទព្រៃដើមស្រុក : […]

The post តំបន់ទេសចរណ៍ក្នុងខេត្តព្រៃវែង (Prey Veng is a Province of Cambodia) first appeared on Buy Khmer Book​.

]]>
https://buykhmerbook.com/archives/112797/feed 0
បំណែងចែករដ្ឋបាលក្នុងខេត្តព្រៃវែង (Prey Veng is a Province of Cambodia) https://buykhmerbook.com/archives/112788 https://buykhmerbook.com/archives/112788#respond Thu, 28 Oct 2021 09:30:41 +0000 https://buykhmerbook.com/?p=112788 ខេត្ត​នេះ​ត្រូវ​បានបែង​ចែកជា​ ក្រុង ចំនួន ១ និង ស្រុកចំនួន ១២ ក្នុងនោះ រួមមាន ១១៦ ឃុំ ១១៣៩ភូមិ៖ ខេត្តព្រៃវែង ស្ថិតនៅ ប្រទេសកម្ពុជា មាន ស្រុក÷ ខេត្តព្រៃវែង លេខកូដឃុំ ឈ្មោះស្រុក-ក្រុងជាអក្សរខ្មែរ ឈ្មោះស្រុក-ក្រុងជាអក្សរឡាតាំង ចំនួនឃុំ-សង្កាត់ ១៤០១ ស្រុកបាភ្នំ Ba Phnum​ District ៩ ១៤០២ ស្រុកកំចាយមារ Kamchay Mear District ៨ ១៤០៣ ស្រុកកំពង់ត្របែក Kampong Trabaek District ១៣ ១៤០៤ ស្រុកកញ្ជ្រៀច Kanhchriech District ៨ ១៤០៥ ស្រុកមេសាង Me Sang District ៨ ១៤០៦ ស្រុកពាមជរ Peam Chor District ១០ […]

The post បំណែងចែករដ្ឋបាលក្នុងខេត្តព្រៃវែង (Prey Veng is a Province of Cambodia) first appeared on Buy Khmer Book​.

]]>
https://buykhmerbook.com/archives/112788/feed 0
សង្ខេបពីខេត្តព្រៃវែង (Prey Veng is a Province of Cambodia) https://buykhmerbook.com/archives/112769 https://buykhmerbook.com/archives/112769#respond Thu, 28 Oct 2021 09:12:06 +0000 https://buykhmerbook.com/?p=112769 ផ្ទៃដី​សរុបគឺ ប្រហែល ៤៨៨៣ គម² ដែលស្មើទៅនិង ២,៧០% នៃផ្ទៃដីសរុប​នៃ​ប្រទេស​កម្ពុជា (១៨១ ០៣៥ គម²), ដែល​ក្នុងនោះ ៤៤៥,១៨ គម² ឬ ៩,១២% ជាផ្ទៃដី ដែលប្រជាជន បានតាំងទី​លំនៅ, ៣១០០ គម² ឬ ៦៣,៤៩% ជាដី សំរាប់កសិកម្ម, ១៩៤,៦១ គម² ឬ ៣,៩៩% ជាផ្ទៃនៃ​តំបន់ ព្រៃឈើ, ១០៨២,៨៦ គម² ឬ ២២,១៨% ជា​ដី សាធារណៈ, ហេដ្ឋារចនាសម្ព័ន និង ធារាសាស្រ្ត, និង នៅសល់ ៦០,៣៥ គម² ឬ១,២៤% ជា ដី មិនត្រូវបានប្រើប្រាស់ ។ អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តព្រៃវែង

The post សង្ខេបពីខេត្តព្រៃវែង (Prey Veng is a Province of Cambodia) first appeared on Buy Khmer Book​.

]]>
https://buykhmerbook.com/archives/112769/feed 0