សៀមរាប (Siem Reap) | Buy Khmer Book​ https://buykhmerbook.com ACCA, MBA, Tax Agent ជាអ្នកនិពន្ធហើយអាចប្រលងជាប់៖ ACCA រហូត ៤ មុខវិជ្ជាក្នុងពេលតែម្តង, Tax Agent ពិន្ទុខ្ពស់, MBA & BBA ជាប់ជាសិស្សពូកែ និងមានបទពិសោធការងារជាង ១០ ឆ្នាំ ព្រមទាំងអ្នកនិពន្ធផ្សេងៗ ?ទិញឯកសារហើយ អានមិនយល់អាចសួរបាន Sat, 30 Oct 2021 04:15:55 +0000 en-US hourly 1 ខេត្តសៀមរាបនៅមុនសម័យអង្គរក្នុងខេត្តសៀមរាប (Siem Reap is Province of Cambodia) https://buykhmerbook.com/archives/113011 https://buykhmerbook.com/archives/113011#respond Sat, 30 Oct 2021 04:12:46 +0000 https://buykhmerbook.com/?p=113011 អ្នកស្រាវជ្រាវខាងប្រវត្តិវិទ្យា និងបុរាណវិទ្យាជាច្រើន បានអះអាងថាប្រវត្តិសាស្រ្តនៃតំបន់សៀមរាប អង្គរបានចាប់ផ្តើមឡើងនៅ ឆ្នាំ៨០២ នៃគ្រិស្តសករាជក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ក្រោយពី ព្រះមហាក្សត្រអង្គនេះបានយាងមកពី ប្រទេសជ្វានៅឆ្នាំ៨០០ នៃគ្រិស្តសករាជ។ តាមឯកសារខាងលើបានឲ្យដឹងថា ព្រះបាទជ័យវរ្ម័នទី២ កាលក្នុងដំណាក់កាលទី២ ទ្រង់គង់នៅ ទីក្រុងឥន្រ្ទបុរៈ នៅ ខេត្តកំពង់ចាម បន្ទាប់មកគង់នៅលើ ភ្នំគូលែន និង ចុងក្រោយបំផុតទ្រង់គង់នៅ ទីក្រុងហរិហរាល័យឬ ទីក្រុងរលួស ដែលជារាជធានីដើមនា សម័យអង្គរ។ លោកបណ្ឌិតមីសែល ត្រាណេបានមានប្រសាសន៍ឲ្យដឹងថា វប្បធអង្គរបានផ្តើមឡើង នៅក្នុងឆ្នាំ៨០២ នៃគ្រិស្តសករាជ គឺនៅពេលដែល ព្រះបាទជ័យវរ្ម័នទី២ បានអភិសេកជាព្រះមហាក្សត្រ នៅលើ ភ្នំគូលែន។ ការអភិសេករបស់ទ្រង់ គឺឈរលើមូលដ្ឋាន នៃពិធីទេវរាជ ដែលបានផ្តល់ ចំពោះ ព្រះអង្គនូវ មហិទ្ធិប្ញទ្ធិ ដើម្បីធ្វើការ បង្រួបបង្រួមជាតិ ។ ការអះអាងបានបង្អាញឲ្យដឹងទៀតថា វប្បធម៌‌សម័យបុរេអង្គរ(មុនអង្គរ)គឺ ឯកសារ មួយចំនួនបាន ផែ្អកតាមកំណត់ហេតុ ចិន។ ឯកសាររបស់គេបាន សំអាងលើកំណត់ត្រាផង និង ស្ថាបត្យកម្មប្រាង្គប្រាសាទមួយចំនួនផង […]

The post ខេត្តសៀមរាបនៅមុនសម័យអង្គរក្នុងខេត្តសៀមរាប (Siem Reap is Province of Cambodia) first appeared on Buy Khmer Book​.

]]>
https://buykhmerbook.com/archives/113011/feed 0
តំបន់ទេសចរណ៍ខេត្តសៀមរាបក្នុងខេត្តសៀមរាប (Siem Reap is Province of Cambodia) https://buykhmerbook.com/archives/113008 https://buykhmerbook.com/archives/113008#respond Sat, 30 Oct 2021 04:09:44 +0000 https://buykhmerbook.com/?p=113008 តាមប្រវត្តិសាស្ដ្រ ទឹកដីខេត្តសៀមរាបជាតំបន់រាជធានីរបស់ចក្រភពខ្មែរអំឡុងពីសតវត្សទី៩ដល់សតវត្សរ៍ទី១៣។ ដោយសារមូលហេតុខាងលើនេះហើយទើបរហូតមកទល់បច្ចុប្បន្ននេះគេនៅឃើញមានប្រាសាទយ៉ាងច្រើនស្អេកស្កះតំរៀបគ្នានៅក្នុងទឺកដីដ៏បវរនៃខេត្តសៀមរាប។ ប្រាសាទទាំងឡាយនៅតំបន់អង្គរ ដែលមានឈ្មោះល្បីទូទាំងពិភពលោកគឺ ស្ថិតនៅប៉ែកពាយ័ព្យនៃប្រទេសកម្ពុជាក្នុងខេត្តសៀមរាប ដែលគ្របដណ្តប់ដោយផ្ទៃក្រលា ៦០០ គ.មការ៉េ។ សព្វថ្ងៃប្រាសាទចំនួនជាង១០០ត្រូវបានរកឃើញ។ ប្រាសាទទាំងឡាយ ត្រូវបានកសាងឡើងរវាងសតវត្សទី៩ និងទី១៣។ កម្មវិធីកសាងឥតឈប់ឈរត្រូវបានប្រកាន់ដោយព្រះរាជាខ្មែរជាបន្តបន្ទាប់ អាចប្រៀបធៀបបានទៅនឹងសំនង់រាងជាពីរ៉ាមីតដោយព្រះចៅផារ៉ាអុងក្នុង ប្រទេសអេហ្សីប។ ព្រះរាជាខ្មែរបានសាងសង់ប្រាសាទទាំងនេះ ដោយប្រើកំលាំងទាសករយ៉ាងច្រើន តាមការប៉ាន់ស្មាន ការធ្វើសំនង់ថ្មីនីមួយៗអាចប្រើមនុស្សប្រហែល ៧៥០.០០០នាក់ ក្នុងអំឡុងសតវត្សទី១២ និង១៣។ ទោះបីជាបន្សល់ទុកនូវ ប្រាសាទជាច្រើនក៏ដោយ សព្វថ្ងៃនេះគឺមានភស្តុតាងបន្តិចបន្តួចចំពោះមនុស្សដែលរស់នថាប្រាកដជាទីក្រុងមួយដែលជាងគេនៅលើផែនដីនាពេលនោះ។ អ្នកដំនើរព័រទុយហ្គាល់ត្រូវបានគេជឿថាជាជនស្ចឹមប្រទេសដំបូងគេដែលបានសំលឹងមិនដាក់ភ្នែកទៅលើភាពអស្ចារ្យនៃប្រាសាទអង្គរ នាពេលទស្សនាក្នុងអំឡុងសតវត្សទី១៦។ ទោះបីយ៉ាងណាក៏ដោយ កិត្តិយសធំបំផុតចំពោះការរកឃើញអង្គរបានធ្លាក់ទៅអ្នកភូមិសាស្ដ្រជនជាតិបារាំងឈ្មោះ ហង់រី មូហូត (Henri Mouhot) ដែលបានមកទស្សនាអង្គរឆ្នាំ១៨៦០ ដែលបានតំកល់ទុកនូវឯកសារនាទីក្រុងប៉ារីសក្រាយមរណភាពក្នុងឆ្នាំ១៨៦៨។ ក្នុងសតវត្សទី ១៩និង២០ បេសកកម្មរបស់បារាំងជាច្រើនបានមកទស្សនាប្រាសាទ និង ធ្វើការកាប់ឆ្ការសំអាតព្រៃពីប្រាសាទ ហើយដែលបានប្រមូលនូវឯកសារយ៉ាងច្រើនបំផុត។ ក្នុងឆ្នាំ ១៩០៧ ប្រទេសថៃ បានប្រគល់ទឹកដីអង្គរមកអោយខ្មែរគ្រប់គ្រងវិញ ហើយនៅក្នុងនាំនោះហើយដែលភ្ញៀវទេសចរបានមកទស្សនាជាលើកដំបូង។ ប្រសិនបើពេលមានកំនត់អ្នកទស្សនាអាចជ្រើសរើសតាមវង់តូចដែលរួមមានទីក្រុងរបស់ស្តេច គឺអង្គរធំដែលមានប្រាសាទជាច្រើន ប្រាសាទអង្គរវត្ត ស្រះស្រង់ និងរមណីយដ្ឋានជាច្រើនទៀត។ ការបន្តដំនើរទស្សនាទៅវង់ធំគេនឹងបានឃើញប្រាសាទមួយចំនួនផ្សេងទៀតនិងបារាយណ៍នៅសម័យអង្គរ។ ប្រសិនបើពេលវេលាអនុញ្ញាតិ ភ្ញៀវទេសចរអាចទស្សនាប្រាសាទល្បីឈ្មោះដូចជាប្រាសាទបន្ទាយស្រី […]

The post តំបន់ទេសចរណ៍ខេត្តសៀមរាបក្នុងខេត្តសៀមរាប (Siem Reap is Province of Cambodia) first appeared on Buy Khmer Book​.

]]>
https://buykhmerbook.com/archives/113008/feed 0
សេដ្ឋកិច្ចក្នុងខេត្តសៀមរាប (Siem Reap is Province of Cambodia) https://buykhmerbook.com/archives/113005 https://buykhmerbook.com/archives/113005#respond Sat, 30 Oct 2021 04:00:57 +0000 https://buykhmerbook.com/?p=113005 ទីផ្សារនៅខេត្តសៀមរាប ផ្សារ៖ កណ្ដាល កំពង់ក្ដី កំពង់ថ្កូវ ក្រឡាញ់ ក្រោម ខ្វាវ ឃ្លាំង ចារឈូក ចាស់ ចុងឃ្នាស ញ៉ែ ដើមក្រឡាញ់ ដំដែក ទឹកវិល បន្ទាយស្រី បុរីប្រិមប្រិយ ពពេល ពួក ព្រៃជ្រូក ភូមិទ្រាំង ភូមិអូរ ភ្នំបូក រលួស រាត្រីសៀមរាប រាត្រីអង្គរ រ៉ូម៉ាលី លើធំថ្មី(លើ) វត្តបូព៌ សសរស្ដម្ភ សាមគ្គី ស្ពានដែក(ពោធិ៍លង្កា) ស្រីស្នំ ស្រែណូយ ស្វាយធំ ស្វាយលើ អង្គ្រង អធ្វារ អន្លង់សំណ[[ផ្សារដីហុយ]ផ្សារក្របីរៀល ផ្សារកោកថ្លោក ផ្សារក្រវ៉ាន់ អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តសៀមរាប

The post សេដ្ឋកិច្ចក្នុងខេត្តសៀមរាប (Siem Reap is Province of Cambodia) first appeared on Buy Khmer Book​.

]]>
https://buykhmerbook.com/archives/113005/feed 0
ប្រជាសាស្រ្តក្នុងខេត្តសៀមរាប (Siem Reap is Province of Cambodia) https://buykhmerbook.com/archives/113002 https://buykhmerbook.com/archives/113002#respond Sat, 30 Oct 2021 03:52:06 +0000 https://buykhmerbook.com/?p=113002 នៅទាំងខេត្តសៀមរាបទាំងមូល មានអត្រាប្រជាជនសរុបចំនួន ៩២០,១២៣នាក់។ ក្នុងនោះអ្នកដែលរស់ក្នុងក្រុងសៀមរាបមានចំនួន ១៩៧,៣០១នាក់។ ខេត្តសៀមរាបទាំងមូលមានផ្ទៃក្រឡាចំនួន ១០,២៩៩គីឡូម៉ែត្រការ៉េ មានក្រុងចំនួនមួយ ស្រុកមានចំនួន១១ ឃុំមានចំនួន ៨៧ សង្កាត់ចំនួន ១៣ និងភូមិចំនួន ៨៧៥។ ប្រជាជនដែលរស់នៅក្រុងសៀមរាបភាគច្រើនជាអ្នកផ្លាស់ទីលំនៅមកពីកន្លែងផ្សេងៗរបស់ប្រទេសកម្ពុជាដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម បន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ជាដើម។ សៀមរាបគឺជាតំបន់គោលដៅទេសចរណ៍។ អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តសៀមរាប

The post ប្រជាសាស្រ្តក្នុងខេត្តសៀមរាប (Siem Reap is Province of Cambodia) first appeared on Buy Khmer Book​.

]]>
https://buykhmerbook.com/archives/113002/feed 0
សង្ខេបពីខេត្តសៀមរាប (Siem Reap is Province of Cambodia) https://buykhmerbook.com/archives/112998 https://buykhmerbook.com/archives/112998#respond Sat, 30 Oct 2021 03:35:13 +0000 https://buykhmerbook.com/?p=112998 ខេត្តសៀមរាបជាខេត្តមួយដែលមានទីតាំងនៅភាគខាងពាយ័ព្យនៃប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅក្បែរបឹងទន្លេសាប។ ទីរួមខេត្តរបស់ខេត្តសៀមរាបនេះគឺ ក្រុងសៀមរាប។ ខេត្តសៀមរាបត្រូវបានដាក់ឈ្មោះបែបនេះដើម្បី រំលឹកដល់ជ័យជំនះនៅកងទ័ពខ្មែរលើកងទ័ពសៀមនៅសម័យលង្វែកសតវត្ស១៦។ សព្វថ្ងៃខេត្តសៀមរាបត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាខេត្តតាំងនៅនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ ខេត្តសៀមរាបស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ខេត្តនេះជាតំបន់ទេសចរណ៍ដ៍សំខាន់របស់ប្រទេសកម្ពុជា ដោយសារខេត្តនេះមានប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញ និងប្រាសាទបុរាណដទៃទៀតជាច្រើន។ ថ្មីៗនេះ ក្រុងសៀមរាបកំពុងប្រែក្លាយរូបរាងជាក្រុងទំនើបតាមរយៈកំនើនសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ ជាដើមដែលបម្រើឱ្យវិស័យទេសចរណ៍។ រមណីយដ្ឋានផ្សេងទៀតដែលនៅក្បែរក្រុងសៀមរាបមានរាជធានីអង្គរធំ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទភ្នំបាខែង ប្រាសាទបក្សីចាំក្រុង ប្រាសាទបាពួន ប្រាសាទភិមានអាកាស ប្រាសាទបន្ទាយស្រី ប្រាសាទតាព្រហ្ម និងប្រាសាទរាប់រយផ្សេងទៀត។ តំបន់អង្គរត្រូវបានរងការលុកលុយជាច្រើនដងពីពួកសៀម ហើយទីបំផុតរាជធានីអង្គរត្រូវបានបោះបង់នៅឆ្នាំ ១៤៣១។ គួររំលឹកផងដែរថា រាជធានីរបស់ប្រទេសកម្ពុជាត្រូវបានពីប្តូរពីអង្គរទៅរាជធានីចតុមុខនៅឆ្នាំ ១៤៣២ រួចទៅបន្ទាយលង្វែក និង រាជធានីឧដុង្គ និងត្រលប់ទៅរាជធានីចតុមុខវិញនៅឆ្នាំ ១៨៦៦។ ជនជាតិបទេស ដែលបានមកដល់ប្រាសាទអង្គរវត្តមុនគេគឺអ្នករុករកជនជាតិបារាំង លោក ហង់រី មូហូ (Henri Mouhot)ក្នុងឆ្នាំ១៨៦០។ តំបន់សៀមរាបអង្គរគឺជាគោលដៅចម្បងសម្រាប់ភ្ញៀវទេសចរទូទាំងពិភពលោក ហើយក៏ជាតំបនដែលសម្បូរណ៍ទៅដោយសំណង់ប្រាសាទបុរាណតូចធំជាច្រើន ដែលជាទីស្ថានរបស់ពពួកអាទិទេពទាំងឡាយទាំងពួងផងដែរ។ អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តសៀមរាប

The post សង្ខេបពីខេត្តសៀមរាប (Siem Reap is Province of Cambodia) first appeared on Buy Khmer Book​.

]]>
https://buykhmerbook.com/archives/112998/feed 0