លោក Niels Peter Louis-Hansen កើតនៅឆ្នាំ ១៩៤៤ ដែលជាពាណិជ្ជករ ជនជាតិដាណឺម៉ាក ។ គាត់គឺជាម្ចាស់ក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្ត្រ Coloplast ។
អាជីព៖
ក្រុមហ៊ុន Coloplast ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៥៧ ដោយឪពុករបស់គាត់ ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានអោយដឹងថាលោក Louis-Hansen មានទ្រព្យសម្បត្តិសុទ្ធសរុបចំនួន ៤,១ ពាន់លានដុល្លារគិតត្រឹមខែ កញ្ញា ឆ្នាំ ២០១៦ ។លោក Niels Peter Louis-Hansen គឺជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Coloplast ។
គាត់មានទ្រព្យសម្បត្តិសុទ្ធសរុបប្រមាណ ៤ ពាន់លានដុល្លារគិតត្រឹមខែ ធ្នូ ឆ្នាំ ២០១៥ នេះបើយោងតាមរយះទស្សនាវដ្តី Forbes ។ យោងតាមរយះទស្សនាវដ្តី Forbes បានអោយដឹងថាគាត់គឺជាអ្នកមានជាងគេបំផុតនៅលំដាប់ទី ៤ នៅប្រទេសដាណឺម៉ាក ។លោក Louis-Hansen រកចំណូលបានប្រមាណ ២,៤ ពាន់លានដុល្លារចាប់តាំងពីគាត់បានចូលរួមជាមួយក្រុមហ៊ុន Coloplast ដែលជាក្រុមហ៊ុនលក់ឧបករណ៍វេជ្ជសាស្ត្រ និងសេវាកម្ម និងការថែទាំសុខភាព ។
ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៥៧ ដោយឪពុកចុងរបស់គាត់គឺលោក Aage Louis-Hansen ។ លោក Niels Peter បានកាន់កាប់ភាគហ៊ុន ២១% នៅក្នុងក្រុមហ៊ុនដែលបានធ្វើពាណិជ្ជកម្មជាសាធារណៈដែលធ្វើឱ្យគាត់បានក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេ ។ ក្នុងឆ្នាំ ២០១២ ភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនទ្បើងដែលបានធ្វើឲ្យទ្រព្យសម្បត្តិរបស់គាត់បានកើនឡើងដល់ ៩០០ លានដុល្លារ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖