Posted on Leave a comment

លោកមហាសេដ្ឋី James Leprino ជាប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Leprino Foods ដែលជាក្រុមហ៊ុនផលិតឈីស mozzarella ដ៏ធំជាងគេបំផុតនៅលើពិភពលោក

លោក​ James Leprino កើតនៅឆ្នាំ ១៩៣៨ ដែលជាពាណិជ្ជករជនជាតិអាមេរិក ។ គាត់គឺជាប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Leprino Foods ដែលជាក្រុមហ៊ុនផលិតឈីស mozzarella ដ៏ធំជាងគេបំផុតនៅលើពិភពលោក ។ កាលពីខែ វិច្ឆិកា ឆ្នាំ ២០១៦ ទ្រព្យសម្បត្តិរបស់គាត់ត្រូវបានប៉ាន់ប្រមាណ ២,៩ ពាន់លានដុល្លារអាមេរិក ។

ទ្រព្យសម្បត្តិ៖ James Leprino

លោក James Leprino គឺជាពាណិជ្ជករម្នាក់ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៣,១ ពាន់លានដុល្លារ ។ គាត់គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Leprino Foods ។ លោក James Leprino បានកាន់កាប់មុខជំនួញរបស់ក្រុមគ្រួសារគាត់នៅក្នុងទសវត្សទី ៥០ ហើយឥឡូវនេះវាគឺជាក្រុមហ៊ុនផលិតឈីស mozzarella ដ៏ធំជាងគេបំផុតនៅលើពិភពលោក ។

ក្រុមហ៊ុន​ Leprino Foods បានផ្គត់ផ្គង់ឈីសដល់ក្រុមហ៊ុនជាច្រើនផ្សេងទៀតរួមមានក្រុមហ៊ុន Domino’s, Papa John’s​ និងក្រុមហ៊ុន Pizza Hut និងក្នុងចំណោមក្រុមហ៊ុនម្ហូបអាហារខ្ចប់ជាច្រើនផ្សេងទៀតផងដែរ ។ លោក James Leprino គឺជាម្ចាស់ និងជាប្រធាន Leprino Foods ដែលជាក្រុមហ៊ុនផលិតឈីស mozzarella ដ៏ធំជាងគេបំផុតនៅលើពិភពលោកដែលមានការិយាល័យកណ្តាលនៅក្នុងទីក្រុង Denver រដ្ឋ Colorado ។

ហើយក្រុមហ៊ុនមួយនេះក៏មានលក់ផលិតផលទឹកដោះគោជូរប្រូតេអ៊ីនឡាក់តូសនិងម្សៅទឹកដោះគោផ្អែមសម្រាប់ផលិតផលដូចជាទឹកដោះគោជូរ និងទឹកដោះគោទារកផងដែរ ។ ឪពុករបស់ James ឈ្មោះ Mike Sr. បានបង្កើតក្រុមហ៊ុន Leprino Foods ក្នុងឆ្នាំ ១៩៥០ បន្ទាប់ពីបានផលិតឈីសដែលផលិតនៅផ្ទះសម្រាប់ហាងក្នុងស្រុក ។ ក្រុមហ៊ុននេះបានលក់ផលិតផលដំបូងរបស់ខ្លួនក្រោមឈ្មោះយីហោ Gina Marie ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានចាត់ថ្នាក់ក្រុមហ៊ុន Leprino Foods ជាក្រុមហ៊ុនឯកជនដ៏ធំជាងគេនៅលំដាប់ទី ១៦៥ នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០៩ ។

ប្រភព៖ Phnom Penh HR 

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply