Posted on Leave a comment

លោកមហាសេដ្ឋី Miao Shouliang ជាប្រធានក្រុមហ៊ុន Shenzhen Fuyuan Group

លោក Miao Shoulian​g គឺជាប្រធានក្រុមហ៊ុន Shenzhen Fuyuan Group ដែលបានកាន់កាប់អាជីវកម្មឯកជនរួមមានអចលនទ្រព្យ ថាមពល អាហារ និងអាជីរកម្មត្បូងកណ្តៀងខៀវ ។

ទ្រព្យសម្បត្តិ៖ Miao Shouliang

យោងតាមរយះទស្សនាវដ្តី Forbes បានឱ្យដឹងថាលោក Miao Shouliang គឺជាអ្នកជំនួញជនជាតិចិនម្នាក់ដែលមានទ្រព្យសម្បត្តិសុទ្ធសរុបប្រមាណ ១,២៧ ពាន់លានដុល្លារគិតត្រឹមខែ ឧសភា ឆ្នាំ ២០១៦ ។ គាត់ត្រូវបានគេដឹងថាជាប្រធានក្រុមហ៊ុន Fuyuan Group ដែលបច្ចុប្បន្នមានមូលដ្ឋាននៅក្នុងទីក្រុងសិនជិននៃប្រទេសចិន ។

ក្រុមហ៊ុន Fuyuan Group មានចំណាប់អារម្មណ៍លើវិស័យអចលនទ្រព្យ ថាមពលពន្លឺព្រះអាទិត្យ និងការអប់រំ ។ លោក Miao Shouliang ត្រូវបានចាត់ចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកកាលពីឆ្នាំ ២០១៤ ជាមួយទ្រព្យសម្បត្តិសុទ្ធសរុបប្រមាណ ១.១៥ ពាន់លានដុល្លារ ។

ប្រភព៖ Phnom Penh HRv v

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply