Posted on Leave a comment

លោកមហាសេដ្ឋី Otto Happel ជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន GEA Group

លោក Otto Happel កើតនៅថ្ងៃទី ០៩ ខែ កុម្ភះ ឆ្នាំ ១៩៤៨ ដែលជាពាណិជ្ជករជនជាតិអាឡឺម៉​ង់ ។ គាត់គឺជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន GEA Group ។

អាជីព៖

នៅឆ្នាំ ១៩៧៤ លោក Otto Happel បានក្លាយជានាយកប្រតិបត្តិនៃក្រុមហ៊ុន GEA Group ដែលជាអាជីវកម្មគ្រួសារតូចមួយដែលត្រូវបានបង្កើតឡើងដោយឪពុករបស់គាត់នៅឆ្នាំ ១៩២០ ។ នៅឆ្នាំ ១៩៨៩ គាត់បានកាន់កាប់ក្រុមហ៊ុនជាសាធារណៈនៅលើទីផ្សារភាគហ៊ុន Frankfurt ដោយបានរក្សាទុកភាគហ៊ុននៅក្នុងគ្រួសាររបស់គាត់ ។

នៅឆ្នាំ ១៩៩៩ លោក Otto Happel បានបង្កើនប្រាក់ចំណូលរបស់ក្រុមហ៊ុន GEA រហូតដល់ជាង ២,៥៦ ពាន់លានអឺរ៉ូ ។ នៅឆ្នាំ ១៩៩៩ គាត់បានលក់ភាគហ៊ុនរបស់ខ្លួនទៅឱ្យក្រុមហ៊ុន MG Technologies របស់អាឡឺម៉ង់ដែលបានក្លាយជាម្ចាស់ភាគហ៊ុនដ៏សំខាន់នៅពេលដែលក្រុមហ៊ុន MG Technologies ត្រូវបានរួមបញ្ចូលទៅជាក្រុមហ៊ុន GEA Group AG ហើយក្រុមហ៊ុននេះត្រូវបានធ្វើពិពិធកម្មយ៉ាងទូលំទូលាយ ។ ក្

នុងឆ្នាំ ២០១៣ ក្រុមហ៊ុននេះរកចំណូលបានប្រមាណ ៥.៨ កោដិអឺរ៉ូនិងបានផ្តល់ការងារដល់ប្រជាជនប្រមាណ ២៥.០០០ នាក់ ។ លោក Otto Happel បានបម្រើការជាសមាជិកក្រុមប្រឹក្សាត្រួតពិនិត្យនៅក្នុងក្រុមហ៊ុន Commerzbank ចាប់ពីខែ ឧសភា ឆ្នាំ ១៩៩៣ រហូតដល់ខែ មេសា ឆ្នាំ ២០១៣ ។ គិតត្រឹមខែ វិច្ឆិកា ឆ្នាំ ២០១៥ យោងតាមរយះទស្សនាវដ្តី Forbes បានប៉ាន់ស្មានថាទ្រព្យសម្បត្តិរបស់គាត់មានចំនួន ២,៦ ពាន់លានដុល្លារអាមេរិក ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply