Posted on Leave a comment

លោកមហាសេដ្ឋី Yuriy Kosiuk ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន MHP ដែលជាក្រុមហ៊ុនកសិកម្មដ៏ធំបំផុតរបស់ប្រទេសអ៊ុយក្រែន

លោក Yuriy Kosiuk កើតនៅឆ្នាំ ១៩៦៨ គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន MHP ដែលជាក្រុមហ៊ុនកសិកម្មដ៏ធំបំផុតរបស់ប្រទេសអ៊ុយក្រែន ។ ក្នុងឆ្នាំ ១៩៩២ គាត់បានបញ្ចប់ការសិក្សាផ្នែកវិស្វកម្មផលិតទឹកដោះគោពីវិទ្យាស្ថានទីផ្សារចំណីអាហារ ។ គាត់បានចាប់ផ្តើមបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឧស្សាហកម្មចំនីអាហារ (BCFI) ក្នុងឆ្នាំ ១៩៩៥ បន្ទាប់មកគាត់បានចាប់ផ្តើមបង្កើតក្រុមហ៊ុន MHP ក្នុងឆ្នាំ ១៩៩៨ ។

ចាប់តាំងពីខែ មីនា ឆ្នាំ ២០១៦ យោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាទ្រព្យសម្បត្តិរបស់គាត់មានចំនួន ១,១២ ពាន់លានដុល្លារ ។ នៅខែ មេសា ឆ្នាំ ២០១៦ ការបោះពុម្ពផ្សាយ Emphasis បានប៉ាន់ស្មានថាទ្រព្យសម្បត្តិរបស់គាត់មានចំនួនប្រមាណ ៧៦៩ លានដុល្លារ ។ លោក Yuriy Kosiuk គឺជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន MHP ។ គាត់បានបញ្ចប់ការសិក្សាផ្នែកវិស្វកម្មកែច្នៃចំណីអាហារនៅវិទ្យាស្ថានឧស្សាហកម្មចំណីអាហារ Kiev ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply