លោក William Albert “Bill” Ackman កើតនៅថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ១៩៦៦ ដែលជាវិនិយោគិនជនជាតិអាមេរិក និងជាអ្នកគ្រប់គ្រងមូលនិធិការពារហានិភ័យ និងជាសប្បុរសជន ។ គាត់គឺជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pershing Square Capital Management ដែលជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិការពារហានិភ័យ ។ ការវិនិយោគរបស់គាត់បានទទួលការកោតសរសើរ និងការរិះគន់យ៉ាងខ្លាំងពីមន្រ្តីរដ្ឋាភិបាលសហព័ន្ធនិងសហរដ្ឋអាមេរិក ។
ជីវិតដំបូង៖
លោក Ackman ធំទ្បើងនៅទីក្រុង Chappaqua រដ្ឋញូវយ៉ក ។ គាត់គឺជាកូនប្រុសរបស់លោកស្រី Ronnie I (née Posner) និងលោក Lawrence David Ackman ដែលប្រធានក្រុមហ៊ុនហិរញ្ញប្បទានអចលនៈទ្រព្យញូវយ៉កគឺក្រុមហ៊ុន Ackman-Ziff Real Estate Group ។ នៅឆ្នាំ ១៩៨៨ លោក Ackman បានទទួលបរិញ្ញាបត្រផ្នែកសិល្បៈម៉ាស្ទ័រដែលទទួលបានការសរសើរពីប្រវត្តិសាស្រ្តពីមហាវិទ្យាល័យហាវ៉ាដ ។ នៅឆ្នាំ ១៩៩២ គាត់បានទទួលសញ្ញាប័ត្រអនុបណ្ឌិតពីសាលាពាណិជ្ជកម្មហាវើត ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖