Posted on Leave a comment

លោកមហាសេដ្ឋី Sergio Mantegazza ជាស្ថាបនិករបស់ក្រុមហ៊ុន Globus ដែលជាក្រុមហ៊ុនទេសចរណ៍ពហុជាតិ

លោក Sergio Mantegazza កើតនៅឆ្នាំ ១៩២៧ ដែលជាពាណិជ្ជករជនជាតិស្វីស ។ គាត់គឺជាស្ថាបនិករបស់ក្រុមហ៊ុន Globus ដែលជាក្រុមហ៊ុនទេសចរណ៍ពហុជាតិ ។ លោក Sergio ទទួលបានការអប់រំនៅសាលាពាណិជ្ជកម្ម Gademann និង Istituto Elvetico ។

អាជីព៖

លោក Sergio គឺជាម្ចាស់អចលនទ្រព្យលំនៅដ្ឋា​ន និងជាម្ចាស់ពាណិជ្ជកម្មដ៏សំខាន់នៅទីក្រុង Lugano ប្រទេសស្វីស ។ នៅខែ តុលា ឆ្នាំ ២០១៤ ត្រូវបានគេរាយការណ៍ថាគាត់បានលក់ក្រុមហ៊ុនអាកាសចរណ៍ Monarch ទៅកាន់ទីក្រុង Greybull ដោយធ្វើឱ្យគាត់បានបាត់បង់ប្រាក់សោធននិវត្តន៍ចំនួន ៦៦០ លានផោន ។

ទ្រព្យសម្បត្តិ៖ Sergio Mantegazza 

លោក Sergio Mantegazza គឺជាអ្នកជំនួញជនជាតិស្វីស និងជាប្រធានក្រុមហ៊ុន Group Voyager, Inc ។ គាត់មានទ្រព្យសម្បត្តិសរុបប្រមាណ ២,៩ ពាន់លានដុល្លារគិតត្រឹមខែ មេសា ឆ្នាំ ២០១៦ យោងតាមទស្សនាវដ្តី Forbes ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាគាត់គឺជាអ្នកមានជាងគេបំផុតនៅលំដាប់ទី ៥ នៅប្រទេសស្វីសនិងជាប់ចំណាត់ថ្នាក់ទី ៤៥៩ នៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោក ។ លោក Mantegazza ប្រមូលទ្រព្យសម្បត្តិបានចំនួន ៣ ពាន់លានដុល្លារនៅពេលដែលគាត់បានចូលរួមជាមួយក្រុមអន្តរជាតិនៃដំណើរទេសចរណ៍អមដំណើរការជិះទូកកម្សាន្តតាមសមុទ្រ និងក្រុមហ៊ុនកញ្ចប់ទេសចរណ៍ឯករាជ្យដែលត្រូវបានលក់នៅទូទាំងពិភពលោកដូចជា Globus ឬ Globus Travel នៅសហរដ្ឋអាមេរិក ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply