Posted on Leave a comment

លោកស្រីមហាសេដ្ឋី Suna Kirac ជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Koc Holding

លោកស្រី Suna Kirac គឺជាប្រធានក្រុមហ៊ុន Koc Holding ។ ក្រុមហ៊ុននេះមានការវិនិយោគនៅក្នុងអាជីវកម្មសំខាន់ៗដែលរួមមាន Koc Group ដែលប្រតិបត្តិការនៅក្នុងវិស័យសំខាន់ៗចំនួន ៤ គឺថាមពល រថយន្ត ឧបករណ៏ប្រើប្រាស់ និងហិរញ្ញវត្ថុ ។ 

ទ្រព្យសម្បត្តិ៖ Suna Kirac 

លោកស្រី Suna Kirac គឺជាអ្នកជំនួញជនជាតិទួរគី និងជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Koc Holding ។ លោកស្រីមានទ្រព្យសម្បត្តិសុទ្ធសរុបប្រមាណ ២,៦ ពាន់លានដុល្លារគិតត្រឹមខែ មីនា ឆ្នាំ ២០១៣ ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាលោកស្រីគឺជាអ្នកមានជាងគេនៅប្រទេសទួរគី ។ លោកស្រី Suna Kirac គឺជាកូនស្រីពៅរបស់លោក Vehbi Koc ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Koc Holding ។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩២៦ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Nakkastepe នៃទីក្រុងអ៊ីស្តង់ប៊ុល ។ 

ប្រភព៖​ Phnom Penh HR

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply