Posted on Leave a comment

លោកមហាសេដ្ឋី Sameer Gehlaut ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Indiabulls Group ដែលជាក្រុមហ៊ុនវិនិយោគនៅក្នុងវិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យ

លោក Sameer Gehlaut គឺជាសហគ្រិនជនជាតិឥណ្ឌា និងជាស្ថាបនិករបស់ក្រុមហ៊ុន Indiabulls Group ។ យោងតាមរយះទស្សនាវដ្តី Forbes បានបា៉ស្មានថាទ្រព្យសម្បត្តិរបស់ Gehlaut មានចំនួន ១,២ ពាន់លានដុល្លារអាមេរិក ។ គាត់គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Indiabulls Group ដែលជាក្រុមហ៊ុនវិនិយោគនៅក្នុងវិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យ ។ ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនបង់ប្រាក់ភាគលាភកំពូលមួយក្នុងចំណោមក្រុមហ៊ុនដែលបានចុះបញ្ជីជាកម្មសិទ្ធិរបស់ឥណ្ឌា ។ ក្រុមហ៊ុន Indiabulls Housing Finance គឺជាក្រុមហ៊ុនវាយតម្លៃ និងជាក្រុមហ៊ុនផ្តល់ប្រាក់កម្ចីទិញផ្ទះធំជាងគេនៅលំដាប់ទី ២ របស់ប្រទេសឥណ្ឌា ។

ក្រុមហ៊ុន Indiabulls បានកាន់កាប់ភាគហ៊ុន ៤០ ភាគរយនៅក្នុងធនាគារ OakNorth ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសដែលជាអ្នកផ្តល់ប្រាក់កម្ចីដល់អាជីវកម្មខ្នាតតូច ។ នៅខែ កុម្ភះ លោក Sameer បានរៀបចំពិធីអបអរសាទរខួប ១៥ ឆ្នាំនៃក្រុមហ៊ុនរបស់គាត់នៅកន្លែងអភិវឌ្ឍន៍លំនៅដ្ឋាន ១,៥ ពាន់លានដុល្លារនៅទីក្រុងបុមបៃ ។ ហើយក្រុមហ៊ុនរបស់គាត់ក៏កំពុងសាងសង់សណ្ឋាគារប្រណីតមួយនៅតំបន់ Mayfair នៅទីក្រុងឡុងដ៍ផងដែរ ។

ប្រភព៖​ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply