Posted on Leave a comment

លោកមហាសេដ្ឋី Kenneth Lo ជាប្រធានក្រុមហ៊ុន Crystal Group ដែលជាក្រុមហ៊ុន​កាត់ដេរសំលៀកបំពាក់ធំមួយនៅអាស៊ី

លោក Kenneth Lo កើតនៅខែ តុលា ឆ្នាំ ១៩៣៨ គាត់គឺជាអ្នកជំនួញជនជាតិហុងកុង និងជាប្រធានក្រុមហ៊ុន Crystal Group ដែលជាក្រុមហ៊ុន​កាត់ដេរសំលៀកបំពាក់ធំមួយនៅអាស៊ី ។

អាជីព៖

ក្រុមហ៊ុន Crystal Group បង្កើតឡើងក្នុងឆ្នាំ ១៩៧០ ដែលមានបុគ្គលិកជាង ៤៨.០០០ នាក់និងមាន ២០ ទីតាំងនិងរកចំណូលបានប្រចាំឆ្នាំជាង ១.៦ ពាន់លានដុល្លារអាមេរិក ។ គិតត្រឹមខែ ឧសភា ឆ្នាំ ២០១៧ យោងតាមរយះទស្សនាវដ្តី Forbes បានប៉ាន់ប្រមាណថាទ្រព្យសម្បត្តិសុទ្ធរបស់គាត់មានចំនួន ១,១២ ពាន់លានដុល្លារ ។

ក្រុមហ៊ុន Crystal Group មានម៉ាកយីហោរួមមាន Marks & Spencerr, Victoria’s Secret, J.C. Penney និង Gap បានបង្កើនទំហំបុគ្គលិករបស់ខ្លួនបីដងដើម្បីជំរុញការពង្រីកប្រាក់ចំណូលរបស់ខ្លួនដល់ ៧ ពាន់លានដុល្លារ ។ រោងចក្រកាត់ដេរហុងកុងដែលជាក្រុមហ៊ុនធំមួយនៅអាស៊ីបច្ចុប្បន្នមានបុគ្គលិកជាង ៦ ម៉ឺននាក់នៅក្នុងទីតាំងចំនួន ២០ ។ ចំណូលសារពើពន្ធឆ្នាំ ២០១៥ បានកើនឡើង ១ ភាគរយស្មើនឹង ១,៧ ពាន់លានដុល្លារអាមេរិក ។ លោក Kenneth បាននចំណាយពេលពេញមួយជីវិតរបស់គាត់នៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ ។

នៅអាយុ ១៤ ឆ្នាំដំបូងគាត់បានចាប់ផ្តើមធ្វើការនៅក្នុងរោងចក្ររបស់ឪពុកម្តាយរបស់គាត់ដែលជាឧស្សាហកម្មផលិតស្រោមដៃ និងខោអាវ ។ ជាច្រើនឆ្នាំក្រោយមកនៅឆ្នាំ ១៩៧០ លោក Kenneth និងប្រពន្ធរបស់គាត់បានចាប់ផ្តើមបើកដំណើរការរោងចក្រផលិតអាវយឺតរបស់ខ្លួនហើយក្រោយមកវាបានក្លាយទៅជាក្រុមហ៊ុន Crystal Group ។ លោក Kenneth បានមានប្រសាសន៍ថា “អាជីវកម្មកាត់ដេរគឺជាប្រភេទអាជីវកម្មដែលមនុស្សជាច្រើនមិនចូលចិត្ត” ។ “វាមានដំណើរការច្រើនពេកហើយរាល់ការបញ្ជាទិញគឺជាដំណើរការថ្មីគ្រប់ពេល” ថ្វីបើមានផលវិបាកក៏ដោយវាពិតជាសមសម្រាប់គាត់ដែលឪពុកចុងរបស់គាត់ឈ្មោះ Law Ting-pong បានបង្កើតយីហោសម្លៀកបំពាក់ Bossini ។ លោក Kenneth បាននិយាយថា “ខ្ញុំចូលចិត្តអាជីវកម្មនេះពីព្រោះខ្ញុំយល់ថាអាជីវកម្មកាត់ដេរគឺជាអាជីវកម្មរបស់មនុស្ស” ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply