Posted on Leave a comment

លោកមហាសេដ្ឋី Ao Xiaoqiang ជាប្រធានក្រុមហ៊ុន Beijing SDL Technology ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ត្រួតពិនិត្យបរិស្ថាន

លោក Ao Xiaoqiang គឺជាប្រធានក្រុមហ៊ុន Beijing SDL Technology ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ត្រួតពិនិត្យបរិស្ថានដល់ឧស្សាហកម្មដូចជាថាមពល ដែក សារធាតុគីមី និងការដុតកាកសំណល់។ ដៃគូអាជីវកម្មរបស់ក្រុមហ៊ុន Beijing SDL រួមមានក្រុមហ៊ុន Korbi របស់ប្រទេសកូរ៉េខាងត្បូង ។

លោក Ao Xiaoqiang បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ South China University of Technology ជាមួយនឹងជំនាញផ្នែកស្វ័យប្រវត្តិកម្ម។ បន្ទាប់ពីគាត់បានបញ្ចប់ការសិក្សារួចគាត់បានចាប់ផ្តើមចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Beijing Beifen-Ruili Analytical Instrument (Group) ជាវិស្វករជាន់ខ្ពស់ មុនពេលដែលគាត់បានលាឈប់ពីការងារក្នុងឆ្នាំ 1998 ។ ក្រុមហ៊ុន Beijing SDL Technology ត្រូវបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Shenzhen ក្នុងខែ មីនា ឆ្នាំ 2012 ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply