Posted on Leave a comment

លោកមហាសេដ្ឋី Vichai Srivaddhanaprabha ជានាយកប្រតិបត្តិនៃក្រុមហ៊ុន King Power Duty Free

លោក Vichai Srivaddhanaprabha កើតនៅថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ១៩៥៨ គាត់គឺជាសហគ្រិ​ន និងជាម្ចាស់សហគ្រាស និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន King Power Free ។

អាជីព៖

លោក Vichai Srivaddhanaprabha គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន King Power Duty Free ដែលជាម្ចាស់ហាងលក់ទំនិញដ៏ធំនៅប្រទេសថៃ ។ យោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាលោក Vichai គឺជាមហាសេដ្ឋីថៃម្នាក់ដែលបានជាប់ចំណាត់ថ្នាក់មានជាងគេបំផុតនៅលំដាប់ទី ៧ នៅប្រទេសថៃដែលត្រូវបានគេសន្មត់ថាមានទ្រព្យសម្បត្តិចំនួន ៣,៣ ពាន់លានដុល្លារ ។ លោក Vichai បានទិញក្លឹបបាល់ទាត់របស់អង់គ្លេសដែលមានឈ្មោះថា Leicester City កាលពីខែ សីហា ឆ្នាំ ២០១០ ។

នៅថ្ងៃទី ១០ ខែ កុម្ភះ ឆ្នាំ ២០១១ លោក Vichai ត្រូវបានគេដឹងថាជាប្រធានក្លឹប Leicester City ខណៈពេលដែលគាត់កំពុងបន្តធ្វើជាម្ចាស់កម្មសិទ្ធិហើយកូនរបស់គាត់គឺឈ្មោះ Aiyawatt Srivaddhanaprabha ដែលធ្វើជាអនុប្រធាន ។ ក្លឹបបាល់ទាត់ Leicester City របស់លោក Vichai បានឈ្នះពានរង្វាន់របស់អង្គការ English Premier League នៅឆ្នាំ ២០១៥/២០១៦ ។ មុនពេលរដូវកាលនៃការរៀបចំព្រឹត្តិការណ៍ Premier League ក្នុងឆ្នាំ ២០១៦-២០១៧ លោក Vichai បានត្រៀម BMW i8 ចំនួន ១៩ គ្រឿងដល់កីឡាករនៃក្លឹបបាល់ទាត់ Leicester City ក្នុងម្នាក់ៗ ១០០,០០០ ផោន ។

ទ្រព្យសម្បត្តិ៖ Vichai Srivaddhanaprabha

លោក Vichai Srivaddhanaprabha គឺជាអ្នកជំនួញជនជាតិថៃម្នាក់ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ២,៦ ពាន់លានដុល្លារ ។ លោក Vichai គឺជានាយកប្រតិបត្តិ និងជាស្ថាបនិកនៃក្រុមហ៊ុន King Power Duty Free ដែលជាម្ចាស់ហាងលក់ទំនិញនៅប្រទេសថៃ ។ គាត់ត្រូវបានទស្សនាវដ្តី Forbes ដាក់ឈ្មោះរបស់គាត់ទៅក្នុងបញ្ជីរបស់មហាសេដ្ឋីពិភពលោកដែលជាអ្នកមានជាងគេនៅលំដាប់ទី ១១ នៅក្នុងប្រទេសថៃ ។

លោក Vichai បានទិញក្រុមបាល់ទាត់របស់អង់គ្លេសដែលមានឈ្មោះថា Leicester City ក្នុងឆ្នាំ ២០១០ និងត្រូវបានតែងតាំងជាប្រធានក្លឹបនៅឆ្នាំ ២០១១ ។ ហើយគាត់ក៏ជាម្ចាស់ក្លឹប VR ប៉ូឡូនៅទីក្រុងបាងកក និងបានបង្កើតសមាគមប៉ូឡូថៃនៅឆ្នាំ ១៩៩៨ ។ លោក Vichai ក៏បានកាន់កាប់ភាគហ៊ុន ៤ ភាគរយនៃក្រុមហ៊ុនអាកាសចរណ៍ថៃដែលមានឈ្មោះថា Nok Air ផងដែរ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply