លោក David Duffield កើតនៅឆ្នាំ ១៩៤១ ដែលជាអ្នកជំនួញជនជាតិអាមេរិក ។ គាត់គឺជាសហស្ថាបនិក និងជាអតីតប្រធានក្រុមហ៊ុន PeopleSoft និងជាសហនាយកប្រតិបត្តិនៅក្នុងក្រុមហ៊ុន Workday, Inc ។ គាត់ត្រូវបានចាត់ថ្នាក់នៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដែលជាអ្នកមានជាងគេបំផុតនៅលើពិភពលោកដោយទស្សនាវដ្តី Forbes ។
អាជីព៖
លោក Duffield ទទួលបានបរិញ្ញាបត្រផ្នែកវិស្វកម្មអគ្គិសនី និងបរិញ្ញាប័ត្រអនុបណ្ឌិតពីសាកលវិទ្យាល័យ Cornell ។ លោក Duffield គឺជានាយកប្រតិបត្តិ និងជាប្រធានស្ថាបត្យកររបស់ក្រុមហ៊ុន Integral Systems ដែលជាក្រុមហ៊ុនដំបូងគេបង្អស់ដែលបានផ្តល់ជូននូវប្រព័ន្ធគណនេយ្យ និងគណនេយ្យធនធានមនុស្សដែលមានមូលដ្ឋាននៅ DB2 ។ គាត់បានចាប់ផ្តើមអាជីពរបស់គាត់នៅក្នុងក្រុមហ៊ុន IBM ក្នុងនាមជាអ្នកតំណាងផ្នែកទីផ្សារ និងវិស្វករប្រព័ន្ធ ។
ក្រុមហ៊ុន Peoplesoft Duffield បានបង្កើតក្រុមហ៊ុន PeopleSoft ក្នុងឆ្នាំ ១៩៨៧ និងបានបម្រើការជានាយកប្រតិបត្តិ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ។ ក្រុមហ៊ុន PeopleSoft បានក្លាយជាក្រុមហ៊ុនកម្មវិធីសូហ្វវែរដ៏ធំជាងគេបំផុតនៅលំដាប់ទី ២ នៅលើពិភពលោកមុនពេលត្រូវបានទិញដោយក្រុមហ៊ុន Oracle នៅខែ មករា ឆ្នាំ ២០០៥ ។
ក្រុមហ៊ុន Workday
នៅខែ មីនា ឆ្នាំ ២០០៥ លោក Duffield គឺជាអតីតអនុប្រធានក្រុមហ៊ុន PeopleSoft និងជាប្រធានផ្នែកផលិតផលរបស់លោក Aneel Bhusri ដែលបានចាប់ផ្តើមបង្កើតក្រុមហ៊ុន Workday, Inc ដែលជាក្រុមហ៊ុនដែលផ្តល់ការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ និងកម្មវិធីគ្រប់គ្រងធនធានមនុស្សដែលបានចែកចាយក្នុងសូហ្វវែរជាគំរូសេវាកម្ម (SaaS) ។
ក្រុមហ៊ុននេះមានទីស្នាក់ការកណ្តាលនៅទីក្រុង Pleasanton រដ្ឋកាលីហ្វ័រញ៉ា និងបានផ្តល់ការងារដល់មនុស្សប្រមាណ ១.០០០ នាក់ក្នុងឆ្នាំ ២០១១ ដោយមានការចូលរួមពីលោក Duffield និង Bhusri ដែលជាសហប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន Workday ។
សប្បុរសធម៍៖
លោក Duffield ត្រូវបានគេមើលឃើញថាគាត់គឺជាអ្នកជួយដល់សក្មភាពសប្បុរសធម៌ជាច្រើន ។ នៅឆ្នាំ ១៩៩៤ លោក Duffield និងភរិយារបស់គាត់គឺលោកស្រី Cheryl បានបង្កើតមូលនិធិ Maddie ដែលដើមឡើយបានដាក់ឈ្មោះថាមូលនិធិគ្រួសារ Duffield ។ នៅខែ មករា ឆ្នាំ ១៩៩៩ ក្រុមប្រឹក្សាភិបាលបានរៀបចំរចនាសម្ព័ន្ធឡើងវិញដើម្បីកំណត់បេសកកម្មរបស់ខ្លួន ។ លោក Duffields បានផ្តល់ថវិកាដល់មូលនិធិ Maddie ជាង ៣០០ លានដុល្លារហើយបានចំណាយថវិកាជាង ១៥៣ លានដុល្លារអាមេរិកក្នុងឆ្នាំសារពើពន្ធ ២០១៣-២០១៤ ដើម្បីជួយសង្គ្រោះជីវិតសត្វឆ្កែ និងឆ្មា ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)