Posted on Leave a comment

លោកមហាសេដ្ឋី Ananda Krishnan ជាម្ចាស់ក្រុមហ៊ុន MAI Holdings Sdn Bhd ដែលជាក្រុមហ៊ុនពិគ្រោះយោបល់ម៉ាឡេស៊ី

លោក Tatparanandam Ananda Krishnanកើតនៅឆ្នាំ ១៩៣៨ ដែលជាពាណិជ្ជករ និងជាសប្បុរសជនម៉ាឡេស៊ី ។ បច្ចុប្បន្ននេះគាត់ត្រូវបានគេប៉ាន់ស្មានថាមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ៧,៩ ពាន់លានដុល្លារអាមេរិក ។ នេះបើយោងតាមរយះបញ្ជីឈ្មោះប្រចាំឆ្នាំរបស់មហាសេដ្ឋីពិភពលោកដែលជាអ្នកមានជាងគេបំផុតដែលបានធ្វើឱ្យគាត់បានក្លាយជាអ្នកមានជាងគេនៅលំដាប់ទី ២ នៅប្រទេសម៉ាឡេស៊ី ។ គាត់ត្រូវបានការិយាល័យស៊ើបអង្កេតកណ្ដាលនៃប្រទេសឥណ្ឌាដើម្បីលាងលុយកខ្វក់ ។ ហើយវាត្រូវបានពាក់ព័ន្ធជាមួយនឹងការផ្តល់ហិរញ្ញប្បទានដល់ 1MDB ដ៏ចម្រូងចម្រាស ។

ជីវប្រវត្តិ៖

លោក Krishna​n បានសិក្សានៅសាលា Vivekananda Tamil នៅតំបន់ Brickfields នៃទីក្រុងគូឡាឡាំពួ ។ បន្ទាប់មកគាត់បានបន្តសិក្សានៅឯវិទ្យាស្ថាន Victoria នៃទីក្រុងគូឡាឡាំពួ ។ ហើយក្រោយមកគាត់បានបន្តចូលរៀននៅសាកលវិទ្យាល័យមែលប៊នប្រទេសអូស្ត្រាលីសម្រាប់ថ្នាក់បរិញ្ញាបត្រ ។ គាត់ទទួលបានបរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រនយោបាយ ។ គាត់ទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាលាពាណិជ្ជកម្មហាវ៉ាដដោយបានបញ្ចប់ការសិក្សានៅឆ្នាំ ១៩៦៤ ។

ភាពជាសហគ្រិន
លោក Krishnan គឺជាសហគ្រិន និងជាអ្នកបណ្តាក់ទុនរកស៊ី និងជាម្ចាស់ក្រុមហ៊ុន MAI Holdings Sdn Bhd ដែលជាក្រុមហ៊ុនពិគ្រោះយោបល់ម៉ាឡេស៊ី ។ នៅដើមទសវត្សឆ្នាំ ១៩៩០ គាត់បានចាប់ផ្តើមធ្វើពិពិធកម្មទៅក្នុងពហុព័ត៌មាន ។ បច្ចុប្បន្ននេះគាត់មានចំណាប់អារម្មណ៍ខាងអាជីវកម្មលើប្រព័ន្ធផ្សព្វផ្សាយ (Astro, Johnston Press Plc) ផ្កាយរណប (MEASAT, SES) ប្រេងនិងឧស្ម័ន (Bumi Armada, Pexco), ទូរគមនាគមន៍ (Maxis, Aircel, Axis, Sri Lanka Telecom) ។

គាត់ក៏ជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Tanjong Public Limited ដែលជាក្រុមហ៊ុនកាន់កាប់ការវិនិយោគដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធចូលរួមក្នុងការផលិតថាមពល (Powertek) ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply