លោក Dustin Aaron Moskovitz កើតនៅថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ១៩៨៤ គាត់គឺជាសហគ្រិនលើបណ្តាញអ៊ិនធឺណិតរបស់សហរដ្ឋអាមេរិច ។ លោក Dustin បានរួមគ្នាសហការបង្កើតក្រុមហ៊ុនហ្វេសប៊ុកជាមួយលោក Mark Zuckerberg, Eduardo Saverin, Andrew McCollum និង Chris Hughes ។
ក្នុងឆ្នាំ ២០០៨ លោក Dustin បានចាកចេញពីក្រុមហ៊ុនហ្វេសប៊ុកដើម្បីចាប់ផ្តើមបង្កើត Asana ជាមួយលោក Justin Rosenstein ។ កាលពីខែ មីនា ឆ្នាំ ២០១១ យោងតាមរយះទស្សនាវដ្តី Forbes បានរាយការណ៍លោក Dustin បានក្លាយជាមហាសេដ្ឋីដ៏វ័យក្មេងជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រដោយផ្អែកលើភាគហ៊ុនចំនួន ២,៣៤% នៅក្នុងក្រុមហ៊ុនហ្វេសប៊ុក ។
ការអប់រំ៖
លោក Dustin Moskovitz កើតនៅទីក្រុង Gainesville រដ្ឋ Florida និងធំឡើងនៅក្នុងតំបន់ Ocala រដ្ឋ Florida ។ គាត់បានចូលរៀននៅវិទ្យាល័យ Vanguard ដោយបានបញ្ចប់ការសិក្សាពីកម្មវិធី IB Diploma Program ។ បន្ទាប់មកគាត់បានបន្តចូលរៀននៅសាកលវិទ្យាល័យហាវ៉ាដ ។ ហើយក្រោយមកគាត់បានក្លាយជាអ្នកជំនាញខាងសេដ្ឋកិច្ចរយៈពេល ២ ឆ្នាំមុនពេលគាត់បានធ្វើការជាមួយលោក Mark Zuckerberg ។
អាជីព
លោក Dustin Moskovitz មានមិត្តរួមបន្ទប់ជាមួយគ្នាចំនួនបីនាក់ដូចជាលោក Mark Zuckerberg, Eduardo Saverin និង Chris Hughes ពួកគេបានរួមគ្នាបង្កើតហ្វេសប៊ុកនៅក្នុងបន្ទប់ស្នាក់នៅរបស់ពួកគេនៅឯសាកលវិទ្យាល័យហាវ៉ាដកាលពីខែ កុម្ភៈ ២០០៤ ។
នៅខែ មិថុនា ឆ្នាំ ២០០៤ លោក Dustin និងលោក Zuckerberg, Hughes បានផ្អាកការសិក្សារបស់ពួកគេរយះពេលមួយឆ្នាំពីសាកលវិទ្យាល័យហាវ៉ាដដោយពួកគេបាននាំគ្នាចាប់ផ្តើមបង្កើតក្រុមហ៊ុនហ្វេសប៊ុកនៅឯទីក្រុង Palo Alto រដ្ឋកាលីហ្វ័រញ៉ាហើយពួកគេបានជួលបុគ្គលិក ៨ នាក់ ។
នៅក្នុងប្រតិបត្តិការបង្កើតក្រុមហ៊ុនហ្វេសប៊ុកលោក Dustin គឺជាប្រធានផ្នែកបច្ចេកវិទ្យាដំបូងគេរបស់ក្រុមហ៊ុនហើយក្រោយមកគាត់បានក្លាយជាអនុប្រធានផ្នែកវិស្វកម្ម ។ គាត់បានដឹកនាំបុគ្គលិកបច្ចេកទេស និងត្រួតពិនិត្យស្ថាបត្យកម្មដ៏សំខាន់នៃទីតាំងក៏ដូចជាទទួលខុសត្រូវចំពោះយុទ្ធសាស្ត្រ និងការអភិវឌ្ឍចល័តរបស់ក្រុមហ៊ុនផងដែរ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖