Posted on Leave a comment

លោកមហាសេដ្ឋី J. Christopher Reyes ជាសហស្ថាបនិកនៃក្រុមហ៊ុន Reyes Holdings ដែលជាក្រុមហ៊ុនចែកចាយស្រាបៀរធំបំផុតនៅសហរដ្ឋអាមេរិក

លោក Joseph Christopher Reyes កើតនៅឆ្នាំ ១៩៥៣ គឹជាសហស្ថាបនិកនៃក្រុមហ៊ុន Reyes Holdings ដែលបានសហការជាមួយបងប្រុសរបស់គាត់ឈ្មោះ Jude Reyes ដែលជាសហប្រធានក្រុមហ៊ុន Reyes Holdings ដែលជាក្រុមហ៊ុនចែកចាយស្រាបៀរ​ និងម្ហូបអាហារដែលត្រូវបានចាត់ថ្នាក់ដោយទស្សនាវដ្តី Forbes ក្នុងឆ្នាំ ២០១២ ដែលជាក្រុមហ៊ុនឯកជនធំជាងគេទី ១៤ នៅសហរដ្ឋអាមេរិក ។

ជីវិតដំបូង៖

លោក Joseph បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យម៉ារីលែន ។ បន្ទាប់មកគាត់បានចាប់ផ្តើមចូលធ្វើការនៅក្នុងក្រុមហ៊ុនចែកចាយស្រាបៀរតូចមួយដែលគាត់បានទិញយកកម្មសិទ្ធិជាមួយបងប្រុសនិងឪពុករបស់គាត់នៅទីក្រុង Spartanburg រដ្ឋ South Carolina ។

អាជីព៖

លោក Joseph បានចាប់ផ្តើមអាជីវកម្មរបស់គាត់ដោយបានទិញយកអាជីវកម្មចែកចាយស្រាបៀរ Schlitz តូចមួយនៅក្នុងទីក្រុង Spartanburg រដ្ឋ South Carolina ជាមួយបងប្រុសនិងឪពុករបស់គាត់ ។ ចាប់តាំងពីឆ្នាំ ១៩៧៦ ក្រុមហ៊ុន Reyes Holdings ទទួលបានប្រតិបត្តិការចែកចាយស្រាបៀរជាង ១១៥ កន្លែង ។ នៅខែ មេសា ឆ្នាំ ១៩៩៨ ក្រុមហ៊ុនរបស់ពួកគេបានពង្រីកការចែកចាយស្រាបៀរបន្ថែមទៀតជាមួយនឹងការទិញយកក្រុមហ៊ុន Martin-Brower ដែលជាអាជីវកម្មចែកចាយរបស់ McDonald ដែលជាប្រតិបត្តិការយ៉ាងសំខាន់នៅសហរដ្ឋអាមេរិក ។

សប្បុរសធម៍៖

លោក Joseph គឺជាប្រធានមូលនិធិ Ann និង Robert H. Lurie Children’s Hospital នៃទីក្រុងឈីកាហ្គោ​ និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់មូលនិធិ Ronald McDonald House Charities ។ គាត់អង្គុយនៅក្នុងក្រុមប្រឹក្សាភិបាលនៃសារមន្ទីរវិទ្យាសាស្ត្រ និងឧស្សាហកម្មនៃទីក្រុងឈីកាហ្គោ ។ ហើយគាត់ក៏ជាសមាជិកនៃក្លឹបសេដ្ឋកិច្ចរបស់ទីក្រុងឈីកាហ្គោ ក្លឹបពាណិជ្ជកម្ម​ និងមជ្ឈមណ្ឌល Belfer និងកិច្ចការអន្តរជាតិ ។

លោក Joseph បានបរិច្ចាគទឹកប្រាក់ ២៥.២៥០ ដុល្លារដល់អតីតអភិបាលរងរដ្ឋ Illinis គឺលោក Corinne Wood ។ ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០០៧ លោក Joseph បានបរិច្ចាគថវិកាចំនួន ៨០,២០០ ដុល្លារដល់គណៈបក្សសាធារណៈរដ្ឋអ៊ីលីណីយ និងគណៈកម្មាធិការគណបក្សសាធារណៈរដ្ឋ Lake County ។ គាត់ក៏បានបរិច្ចាគទឹកប្រាក់ ១០ ម៉ឺនដុល្លារដល់ក្រុមហ៊ុន Two Party System, Inc ដែលជាគណបក្សសាធារណរដ្ឋ PAC ។

ទ្រព្យសម្បត្តិ៖ Christopher Reyes

លោក J. Christopher Reyes មានទ្រព្យសម្បត្តិសុទ្ធចំនួន ៣,៩ ពាន់លានដុល្លារដែលធ្វើឲ្យគាត់បានក្លាយជាមនុស្សម្នាក់ដែលមានជាងគេបំផុតនៅរដ្ឋ Illinois ។ គាត់និងបងប្រុសឈ្មោះ Jude បានទិញយកក្រុមហ៊ុនស្រាបៀរដែលមានមូលដ្ឋាននៅរដ្ឋ South Carolina នៅពាក់កណ្តាលទសវត្សឆ្នាំ ៧០ ក្នុងតម្លៃ ៧៤,០០០ ដុល្លារ ។ ដំណើរឆ្ពោះទៅមុខយ៉ាងឆាប់រហ័សរហូតដល់ឆ្នាំ ២០១២ ក្រុមហ៊ុន Reyes Holdings ឥឡូវនេះគឺជាក្រុមហ៊ុនចែកចាយស្រាបៀរដ៏ធំជាងគេនៅសហរដ្ឋអាមេរិក ។

ចាប់តាំងពីពេលនោះមកពួកគេបានពង្រីកខ្លួនទៅក្នុងទីផ្សារចែកចាយផ្សេងទៀតដែលរួមមានការទិញយកក្រុមហ៊ុន Martin-Brower ដែលជាក្រុមហ៊ុនចែកចាយស្រាបៀរដ៏ធំបំផុតដែលបានទទួលបន្ទុកក្នុងការចែកចាយរបស់ McDonald នៅសហរដ្ឋអាមេរិក ។ ចាប់តាំងពីពេលនោះមកក្រុមហ៊ុនបានពង្រីកការចែកចាយរបស់ McDonald ទៅប្រទេសកាណាដា អាមេរិកឡាទីន និងអៀរឡង់ ។

ហើយពួកគេក៏បានទិញយកក្រុមហ៊ុន Reinhardt Foodservice ដែលជាក្រុមហ៊ុនចែកចាយអាហារជោគជ័យមួយទៀត ។ លោក Joseph គឺជាអ្នកគ្រប់គ្រងក្រុមហ៊ុនមួយចំនួនទៀតរួមមាន Dean Foods, សាជីវកម្មហិរញ្ញវត្ថុ Wintrust, Allstate, និង Lake Forest Bank និង Trust ។ លោក Joseph និងបងប្រុសរបស់គាត់គឺជាសហប្រធាននៃក្រុមហ៊ុន Reyes Holdings ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply