លោក James Carr “ Jim” Walton កើតនៅថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ១៩៤៨ ដែលជាកូនប្រុសពៅរបស់លោក Sam Walton ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Walmart ដែលជាក្រុមហ៊ុនលក់ទំនិញធំជាងគេបំផុតនៅលើពិភពលោក ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាលោក Jim Walton មានទ្រព្យសម្បត្តិសុទ្ធចំនួន ៣៣,៦ ពាន់លានដុល្លារ ។
គ្រួសារ៖
លោក Jim Walton កើតនៅទីក្រុង Newport រដ្ឋ Jackson County ដែលជាកូនទីបីរបស់លោក Sam Walton និងលោកស្រី Helen Walton ។ បន្ទាប់ពីគាត់បានបញ្ចប់ការសិក្សានៅវិទ្យាល័យ Bentonville ក្នុងឆ្នាំ ១៩៦៥ និងទទួលបានបរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (BA)និងផ្នែកទីផ្សារពីសាកលវិទ្យាល័យ Arkansas ។ ក្នុងឆ្នាំ ១៩៧២ គាត់បានចូលរួមជាមួយក្រុមហ៊ុន Wal-Mart និងបានចូលរួមក្នុងការធ្វើអាជីវកម្មអចលនទ្រព្យ ។
អាជីព៖
លោក Jim Walton កំពុងស្ថិតនៅក្នុងគណៈកម្មាធិការយុទ្ធសាស្ត្រផែនការ និងហិរញ្ញវត្ថុ ។ គាត់គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Arvest Bank និងជាប្រធានក្រុមហ៊ុនកាសែតសហគមន៍បោះពុម្ពផ្សាយ ។ គាត់បានសន្យាផ្តល់ថវិកាចំនួន ២ ពាន់លានដុល្លារដល់មូលនិធិគ្រួសារវ៉ាលតុនរួមជាមួយបងប្អូនរបស់គាត់ចាប់ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៣ ។
នៅខែ កញ្ញា ឆ្នាំ ២០១៦ លោក Jim Walton ត្រូវបានគេរាយការណ៍ថាមានភាគហ៊ុនជាង ១៥២ លានហ៊ុននៅក្នុងក្រុមហ៊ុន Walmart ដែលមានតម្លៃប្រមាណជា ១១ ពាន់លានដុល្លារ ។ គាត់បានកាន់កាប់ភាគហ៊ុន ១៣ ភាគរយនៅក្នុងក្រុមហ៊ុន Wal-Mart តាមរយៈក្រុមហ៊ុន Walton Family Holdings Trust និងក្រុមហ៊ុន Walton Enterprises ។
ហើយគាត់ក៏មានភាគហ៊ុន ៤៤ ភាគរយនៅក្នុងធនាគារធំជាងគេនៅរដ្ឋ Arkansas គឺធនាគារ Arvest ដែលមានតម្លៃប្រហែល ១,៦ ពាន់លានដុល្លារអាមេរិក ។ ក្រុមហ៊ុនរបស់គាត់រកចំណូលបានប្រហែល ៧ ពាន់លានដុល្លារពីការលក់ភាគហ៊ុន និងភាគលាភចាប់តាំងពីឆ្នាំ ១៩៩២ ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)