លោក David Howard Murdock កើតនៅថ្ងៃទី ១១ ខែ មេសា ឆ្នាំ ១៩២៣ ដែលជាពាណិជ្ជករ និងសប្បុរសជនអាមេរិក ។
អាជីពដំបូង៖
លោក Murdock កើតនៅទីក្រុង Kansas រដ្ឋ Missouri ។ គាត់បានផ្លាស់ទៅរស់នៅទីក្រុង Phoenix រដ្ឋ Arizona ហើយក្រោយមកគាត់បានចាប់ផ្តើមធ្វើការនៅទីនោះ ។ នៅពេលទីផ្សារអចលនទ្រព្យបានដួលរលំក្នុងទសវត្សឆ្នាំ ១៩៦០ គាត់បានផ្លាស់ទៅរស់នៅទីក្រុងឡូសអេនជឺលេសជាកន្លែងដែលគាត់បានបន្តអភិវឌ្ឍអចលនទ្រព្យដែលនាំឱ្យមានការទិញជាបន្តបន្ទាប់ ។ នៅដើមទសវត្សឆ្នាំ ១៩៨០ គាត់បានក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេក្នុងការវិយោគប្រេង Occidental Petroleum ដោយបានលក់ភាគហ៊ុន ១៨ ភាគរយនៃក្រុមហ៊ុនរបស់គាត់ទៅឲ្យក្រុមហ៊ុន Iowa Beef ។
អាជីវកម្ម៖
លោក Murdock គឺជាម្ចាស់ក្រុមហ៊ុន Cannon Mills នៅទីក្រុង Kannapolis រដ្ឋ North Carolina ។ នៅឆ្នាំ ១៩៨៥ លោក Murdock បានកាន់កាប់ក្រុមហ៊ុន Castle & Cooke និងក្រុមហ៊ុន Dole Food ។ ហើយគាត់បានអភិវឌ្ឍផលប័ត្រអចលនៈទ្រព្យរបស់ក្រុមហ៊ុន Castle & Cooke ទៅជាទ្រព្យសម្បត្តិលំនៅដ្ឋាន និងពាណិជ្ជកម្មហើយវាបានប្រែក្លាយទៅជាក្រុមហ៊ុន Dole Food និងជាក្រុមហ៊ុនផលិតបន្លែផ្លែឈើដ៏ធំជាងគេនៅលើពិភពលោក ។
ការទិញយកក្រុមហ៊ុន Dole ក្នុងឆ្នាំ ២០០៣ លោក Murdock បានបញ្ចប់ការផ្តល់ជូនជាសាធារណៈដំបូងចំនួន ៤៤៦ លានដុល្លារកាលពីខែ តុលា ឆ្នាំ ២០០៩ ហើយក្រុមហ៊ុននេះបានទិញនឹងលក់នៅក្នុងទីផ្សារភាគហ៊ុននៃទីក្រុងញូវយ៉កក្រោមខ្សែសង្វាក់របស់ក្រុមហ៊ុន DOLE រហូតដល់កិច្ចព្រមព្រៀងឯកជនមួយត្រូវបានអនុម័តនៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៣ ។ នៅខែ មិថុនា ឆ្នាំ ២០១២ លោក Murdock បានលក់ចំណាប់អារម្មណ៍របស់គាត់នៅក្នុងក្រុមហ៊ុន Lana’i ទៅអោយ Larry Ellison ។ ហើយគាត់បានកាន់កាប់ក្រុមហ៊ុនផ្សេងទៀតរួមទាំងនៅតំបន់ប៉ាស៊ីហ្វិកផងដែរ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖