Posted on Leave a comment

លោកស្រីមហាសេដ្ឋី Martha Rivers Ingram ជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Ingram Industries ដែលជាក្រុមហ៊ុនឧស្សាហកម្មឯកជនធំជាងគេនៅអាមេរិក

លោកស្រី Martha Rivers Ingram កើតនៅថ្ងៃទី ២០ ខែ សីហា ឆ្នាំ ១៩៣៥ គឺជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ingram Industries​ ។ ក្នុងឆ្នាំ ១៩៩៥ លោកស្រី Martha គឺជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Ingram Industries ដែលជាក្រុមហ៊ុនឧស្សាហកម្មឯកជនធំជាងគេនៅអាមេរិក ។

ជីវិតដំបូង៖

លោកស្រី Martha Robinson Rivers បានកើតនៅទីក្រុង Charleston រដ្ឋ South Carolina ដែលជាកូនស្រីរបស់លោក John Minott និងលោកស្រី Martha Elizabeth Robinson Rivers ។ លោកស្រី Martha បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ Vassar ដោយទទួលបានបរិញ្ញាបត្រសិល្បៈក្នុងប្រវត្តិសាស្ត្រក្នុងឆ្នាំ ១៩៥៧ ។ បន្ទាប់ពីគាត់បានបញ្ចប់ការសិក្សាគាត់បានចាប់ផ្តើមធ្វើការនៅក្នុងក្រុមហ៊ុន WCSC-AM / FM និងក្រុមហ៊ុន WCSC-TV ដែលជាស្ថានីយ៍វិទ្យុ និងទូរទស្សន៍ដែលគ្រប់គ្រងដោយឪពុករបស់គាត់ ។

ទ្រព្យសម្បត្តិ៖ Martha Rivers Ingram

លោកស្រី Martha Rivers Ingram គឺជាពាណិជ្ជករជនជាតិអាមេរិកដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ៤,១ ពាន់លានដុល្លារគិតត្រឹមខែ ធ្នូ ឆ្នាំ ២០១៥ នេះបើយោងតាមរយះទស្សនាវដ្តី Forbes ។ លោកស្រីគឺជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ingram Industries ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply